សារព័ត៌មានត្រយងបានទទួលដំណឹងមកថា ឯកឧត្តមសន្តិបណ្ឌិត ឌុល គឿន តំណាងរាស្ត្រមណ្ឌលកណ្តាលនិតិកាលទី៦ នៃរដ្ឋសភា បានទទួលមរណភាពភាពហើយ នៅវេលាម៉ោង ៦:១២នាទីល្ងាច ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២២ ក្នុងជន្មាយុ ៧៤ ឆ្នាំ ដោយជរាពាធ។ ឯកឧត្តមសន្តិបណ្ឌិត ត្រូវជាឪពុកបង្កើតតារាចម្រៀង គឿននភាល័យ ដែលមហាជនបានស្គាល់តាមរយៈកម្មវិធីប្រឡង XFactor ។

តារាចម្រៀង នភាល័យ បានរៀបរាប់ឱ្យមហាជនដឹងបន្ថែមទៀតថា ៖ «You can rest well now dad 🖤 សូមឲ្យវិញ្ញាណក្ខន្ធប៉ាបានទៅកាន់សុខគតិភព»។

ជាមួយគ្នានោះដែរ គេក៏បានឃើញអ្នកសិល្បៈជាច្រើននាក់រួមមាន តារាចម្រៀង តារាសម្ដែង អ្នកដឹកនាំសម្ដែង និងមហាជនជាច្រើននាក់ទៀត ផ្ញើសាររំលែកទុក្ខដ៏ក្រៀមក្រំជូនចំពោះលោក នភាកល័យ និងបួងសួងឱ្យវិញ្ញាណក្ខន្ធឪពុករបស់លោកបានទៅកាន់សុគតិភព៕

Share.