ជាលើកដំបូងហើយក្នុងប្រវត្តិសាស្រ្តប្រចាំព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលបាល់ទះក្នុងសាលរបស់ជម្រើសជាតិកម្ពុជា កក់កៅអីឡើងទៅលេងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បន្ទាប់ពីកម្ពុជា យកឈ្នះហ្វីលីពីន ក្នុងប្រកួតបើកឆាកពូល B ហើយក្រុមហ្វីលីពីន បន្តចាញ់ថៃ ទៀត។
ពូលទាំង២ប្រចាំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១នេះមាន៖
ពូល A៖ ឥណ្ឌូណេស៊ី, វៀតណាម, មីយ៉ាន់ម៉ា,ម៉ាឡេស៊ី
ពូល B៖ ហ្វីលីពីន, ថៃ, កម្ពុជា
លទ្ធផលពូល B មាន៖
-១៤ ឧសភា ២០២២ ហ្វីលីពីន ១-៣ កម្ពុជា (២១-២៥, ២៦-២៤, ២៨-៣០, ២៧-២៩)
-១៦ ឧសភា ២០២២ ថៃ ៣-០ ហ្វីលីពីន (២៥-២០,២៩-២៧, ២៥-២២)
-១៨ ឧសភា ២០២២ ម៉ោង១១ថ្ងៃត្រង់ កម្ពុជា ប៉ះ ថៃ
វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២៖
ប្រកួតទី១៖ម៉ោង២រសៀល ក្រុមលេខ១ពូល A ប៉ះ លេខ២ ពូល B
ប្រកួតទី២៖ម៉ោង៥ល្ងាច ក្រុមលេខ១ពូល B ប៉ះ លេខ២ពូល A
តាមគម្រោងវគ្គដណ្តើមមេដាយមាស នឹងធ្វើឡើងនៅថ្ងៃទី២១ ខែឧសភា ខណៈវគ្គដណ្តើមមេដាយសំរឹទ្ធិ ធ្វើឡើងនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២៕