ទីបំផុតពានរង្វាន់ខេមបូឌានលីគខាប់ បានរកឃើញក្រុមដណ្តើមកៅអីវគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្រ ដោយក្នុងនោះក្រុមភ្នំពេញក្រោន ប៉ះ ណាហ្គាវើលដ៍ ខណ: វិសាខា ប៉ះ ព្រះខ័នរាជស្វាយរៀង កម្មវិធីប្រកួតធ្វើនៅ ថ្ងៃចន្ទ ទី២៣ និង ថ្ងៃអង្គារ ទី២៤ ខែឧសភា ឆ្នាំ២០២២។
លទ្ធផលវគ្គ៨ក្រុមចុងក្រោយ៖
– វិសាខា 2-0 បឹងកេត
– ព្រះខ័នរាជស្វាយរៀង 2-0 គិរីវង់សុខសែនជ័យ
– ណាហ្គាវើលដ៍ 2-2 កងយោធពលខេមរភូមិន្ទទាត់បាល់ (បាល់កាត់សេចក្តី១១ម៉ែត្រ [5-3] ណហ្គាវើលដ៍)
– ភ្នំពេញក្រោន 4-1 ព្រៃវែងអេហ្វសុី៕