យ៉ាងហោចណាស់អ្នករាំចំនួន២នាក់បានរងរបួស កាលពីថ្ងៃព្រហស្បតិ៍ទី២៨ ម្សិលមិញនេះ ដោយសារតែផ្ទាំង LED ធ្លាក់សង្កត់ខណៈពួកគេកំពុងរាំក្នុងការប្រគំតន្ត្រីដ៏ធំរបស់ក្រុមចម្រៀងបុរសដ៏ពេញនិយមរបស់ហុងកុង Mirror។
នៅក្នុងវីដេអូដែលថតបានដោយអ្នកគាំទ្រនៅក្នុងកម្មវិធីបានបង្ហាញឱ្យឃើញថាក្រុមអ្នករាំដែលស្លៀកឈុតសកំពុងតែរាំនៅក្នុងឆាកបន្ទាប់មកស្រាប់តែផ្ទាំង LED ធ្លាក់ចុះមកសង្ក.ត់លើអ្នករាំ មុននឹងមានអ្នករត់ជួយសង្គ្រោះបុរសរ.ងគ្រោះរូបនោះ។
យោងតាមកាសែត AFP អ្នករបួសទាំងពីររូបបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យនាម៉ោង១០កន្លះយប់ម៉ោងក្នុងស្រុក។រហូតដល់ពាក់កណ្ដាលអាធ្រាត្រ មន្ទីរពេ.ទ្យ Queen Elizabeth បានបញ្ជាក់ថាបុរសម្នាក់ដែលមានរបួ.សក ស្ថិតក្នុងស្ថានភាពធ្ង.ន់ធ្ងរ ខណៈបុរសម្នាក់ទៀតដែលរបួ.សត្រូវក្បា.លស្ថិតក្នុងស្ថានភាពនឹងនហើយ។រដ្ឋបាលហុងកុងបានផ្អាកការប្រគំតន្ត្រីរបស់ Mirror រហូតដល់ឆាកតន្ត្រីជួសជុលរួចរាល់ ហើយមានការបញ្ជាក់អះអាងថាមានសុវត្ថិភាព។
នេះបើយោងតាមអគ្គលេខាធិការមន្ទីរទេសចរណ៍ វប្បធម៌ និងកីឡា Kevin Yeung បានលើកឡើងនៅក្នុងសេចក្ដីប្រកាសព័ត៌មាន។ បើយោងតាមការបង្ហោះរបស់លោក Rinus Bakker បានឲ្យដឹងថាក្នុងហេតុការណ៍នោះបានបណ្ដាលឱ្យមនុស្សម្នាក់ស្លា.ប់ នៅនឹងកន្លែងខណៈដែល២នាក់ទៀតរងរបួស៕