រដ្ឋបាលខេត្តព្រៃវែង បានជូនដំណឹងថា បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៥៥បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១០។

ក្រុង/ស្រុកដែលមានអ្នកឆ្លងថ្មីនោះរួមមាន៖

១- ក្រុងព្រៃវែង ចំនួន៣នាក់

២- ស្រុកព្រះស្ដេច ចំនួន២៩នាក់

៣-ស្រុកបាភ្នំ ចំនួន១០នាក់

៤- ស្រុកពោធិ៍រៀង ចំនួន១នាក់

៥- ស្រុកស្វាយអន្ទរ ចំនួន៣នាក់

៦- ស្រុកមេសាង ចំនួន២នាក់

៧- ស្រុកពាមរក៍ ចំនួន៣នាក់

៨- ស្រុកពាមជរ ចំនួន២នាក់

៩- ស្រុកកំពង់ត្របែក ចំនួន១នាក់

១០- ស្រុកកំចាយមារ ចំនួន១នាក់

បើតាមរដ្ឋបាលខេត្តព្រៃវែង បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង៥៥នាក់ថ្មីនេះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត និងតាមមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ។

ចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរ ដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក៕

Share.