តារាសម្ដែង Jackson Wang ដែលជាសមាជិកក្រុម GOT7 បានចេញមកប្រតិកម្មតបវិញភ្លាមៗ ក្រោយមានសារព័ត៌មាននៅស្រុកចិនបានចេញផ្សាយថា រឿង តារាត្រកូល Wang ជួលមនុស្សមកបម្រើផ្លូវភេទ ដោយម្ចាស់ខ្លួននិយាយថាខ្លួនគ្មានពេលវេលាទៅចាប់អារម្មណ៍រឿងផ្សេងនោះឡើយ។
បច្ចុប្បន្ននៅក្នុងរង្វង់សិល្បៈចិន កំពុងតែឡើងកម្ដៅខ្លាំងឡើងៗ ក្រោយមានអ្នកចេញមកផ្សព្វផ្សាយដំណឹងមិនល្អទាក់ទងនឹងរឿងសិល្បករបុរសៗ ប្រើប្រាស់សេវាទិញមនុស្សមកបម្រើផ្លូវភេទ ដោយក្នុងនោះក៏មានលេចឮថាមានតារាប្រុសវ៉ាង ម្នាក់ផងដែរ។
ក្រោយពីមានការផ្សព្វផ្សាយរឿងនេះ និង មានការចែករំលែកយ៉ាងគគ្រឹកគគ្រេង នៅលើបណ្ដាញសង្គមប្រទេសចិន ស្រាប់តែតារាចម្រៀង Jackson Wang ដែលជាតារាមាននាមត្រកូល Wang បានចេញមកប្រតិកម្ម ថ្វីត្បិតតែមិននិយាយចំៗប៉ុន្តែមនុស្សជាច្រើនជឿថាអ្វីដែលលោកនិយាយនេះគឺសំដៅដល់ដំណឹងដែលកំពុងតែក្ដៅក្នុងប្រទេសចិននាខណៈនេះ ដោយលោកបានលើកឡើងថា៖
«ថ្ងៃមួយ អ្នកនឹងដឹងថា ខ្ញុំធ្វើគ្រប់យ៉ាងដើម្បីសិល្បៈ ខ្ញុំធ្វើដើម្បីមនុស្សរបស់ខ្ញុំ ខ្ញុំធ្វើដើម្បីប្រវត្តិសាស្ត្រ ខ្ញុំមានពេលវេលាទៅធ្វើរឿងផ្សេងនោះឡើយ នេះហើយគឺជាអ្វីទាំងអស់ដែលខ្ញុំមាន»
ទោះជាម្ចាស់ខ្លួនមិននិយាយចំៗថាសំដៅដល់រឿងអ្វី ប៉ុន្តែក្នងសំណេរបានបញ្ជាក់ច្បាស់ហើយថា Jackson ធ្វើតែការងារ គ្មានពេលទៅចាប់អារម្មណ៍រឿងផ្សេងនោះទេ។ មិនថាតារារូបនេះចង់សំដៅដល់អ្វី ឬក៏កំពុងជួបប្រទះបញ្ហាអ្វីក៏ដោយចុះ អ្នកគាំទ្ររំពឹងថាតារារូបនេះនឹងឆ្លងផុតឧបសគ្គទាំងអស់៕