Angelina ធ្លាប់សម្ដែងរួមជាមួយនឹង Brad Pitt ម្ដងកាលពីឆ្នាំ២០១០ នៅក្នុងភាពយន្ត «The Tourist»។ ប៉ុន្តែ តើមានអ្នកណាដឹងទេថា កាលណោះ Angelina Jolie បានស្នើឲ្យ Johnny Depp ប្រើថ្នាំដុសធ្មេញ សម្អាតមាត់ មុននឹងអ្នកស្រីព្រមថើបមាត់ជាមួយតារារូបនោះ តើមកពី Johnny Depp មានបញ្ហាស្អុយមាត់មែនទេ?
តួអង្គមហាចោរ jack Sparrow មិនដែលនិយាយពីអនាម័យផ្ទាល់ខ្លួនឡើយ ប៉ុន្តែមានសេចក្ដីរាយការណ៍ថាតារារូបនេះមិនបានងូតទឹករាល់ថ្ងៃទេ ហើយថែមទាំងមានក្លិនស្អុយខ្លួនទៀតផង។
សូមអានអត្ថបទ៖ ទំនាស់ដណ្ដើមចំការទំពាំងបាយជូរនៅប្រទេសបារាំងរវាង Brad Pitt និង Angelina Jolie ផ្ទុះកម្ដៅសារជាថ្មី!
សម្រាប់ Johnny មិនមែនជារឿងចម្លែកឡើយដែលលោកគឺជាតារាប្រុសម្នាក់ក្នុងចំណោមតារាមហារវល់ក្នុងឧស្សាហកម្មភាពយន្តហូលីវូដ ប៉ុន្តែអត់ងូតទឹករាល់ថ្ងៃរឿងនេះ ពិបាកនឹងនិយាយដែរ។
និយាយដល់រឿងនេះ ធ្លាប់មានដំណឹងខ្សឹបខ្សៀវថា Angelina Jolie បដិសេធ មិនព្រមថើបមាត់ Johnny ដោយសារតែបញ្ហាះអនាម័យផ្ទាល់ខ្លួន។ ប្រភពចេញពីអ្នកប្រើប្រាស់ Twitter មួយរូបបានរៀបរាប់ថា ដំបូងឡើយ អ្នកម្ដាយកូន៦ បានបដិសេធមិនថើបមាត់ Johnny Depp ពេលសម្ដែងរឿង The Tourist ជាមួយគ្នា ព្រោះតែ Johnny មាត់ស្អុយហើយមិនសូវមានអនាម័យ។ កាលណោះ Jolie បានអង្វរឲ្យតារារូបនេះប្រើថ្នាំក្ពុលមាត់ទៀតផង។
សូមអានអត្ថបទ៖ ប្រើពេលអស់ «១០៩៥ថ្ងៃ» តស៊ូក្ដី ទីបំផុត Johnny Depp ឈ្នះក្ដីលើអតីតភរិយា Amber Heard ហើយ
សូមអានអត្ថបទ៖ Johnny Depp ទទួលស្គាល់ថាលេងថ្នាំ និងផ្ញើសារចង់ជ្រមុជទឹក អតីតប្រពន្ធ Amber ឱ្យស្លា.ប់រួចយកទៅដុតចោល
បើយោងតាមការលើកឡើងពី Fan បានរៀបរាប់ថា «នៅពេល Johnny បង្ហាញខ្លួននៅកន្លែងធ្វើការ ឬធ្វើដំណើរកម្សាន្ត រូបរាងគាត់មិនសូវជាល្អមើលប៉ុន្មានទេ។ គាត់គឺជាមនុស្សជំនាញបើនិយាយពីការងារ ឬការសម្ដែង ប៉ុន្តែមិនមែនមានន័យថា គាត់មើលទៅចែងចាំង និងស្អាតបាតនោះទេ។ អ្នកផាត់មុខ តុបតែងសក់ និងសម្លៀកបំពាក់ ធ្វើឲ្យគាត់សង្ហាក្នុងភាពយន្ត ប៉ុន្តែជីវិតពិត គាត់មានបុគ្គលិកលក្ខណៈមួយផ្សេង។
យ៉ាងណាមិញភាពយន្ត The Tourist បានធ្វើឲ្យទំនាក់ទំនងរវាង Angelina Jolie និង Johnny Depp ស្អិតល្មួត។ តើអ្នកគិតបែបណាចំពោះរឿង Angelina Jolie អង្វរដៃគូឲ្យដុះធ្មេញ?
ប្រភព Koimoi