តារាចម្រៀង ច្រឹង ពលរដ្ឋ គឺជាកីឡាករអាជីពក្នុងក្លិបវិសាខា។ ថ្វីត្បិតតែជាកីឡាករ ប៉ុន្តែបុរសដែលមានស្នាមញញឹមប្រកបដោយមន្តស្នេហ៍រូបនេះក៏មានទឹកដមសំឡេងពីរោះមិនចាញ់តារាចម្រៀងប៉ុន្មាននោះឡើយ។ ពលរដ្ឋតែងតែបង្ហើរសំនៀងដ៏ក្រអួនក្រអៅ របស់ខ្លួននៅតាមកម្មវិធីនានា ប្រសិនបើមានឱកាស។
សម្រាប់រដូវបុណ្យភ្ជុំ កីឡាករ ច្រឹង ពលរដ្ឋ និងឧត្តម ភរិយា មានស្នាដៃចម្រៀងដ៏ពីរោះ «ផ្កាម្រុំ» ច្រៀងដោយ ពលរដ្ឋ ចូលរួមសម្ដែងដោយ ឧត្តម ភរិយា របស់លោក។ តោះស្ដាប់កម្សាន្តទាំងអស់គ្នាក្នុងឱកាសសម្រាកពីការងារ៖