កីឡាករ ឆុំ ភីសា សមាជិកក្រុមបាល់ទាត់ភ្នំពេញក្រោន បានក្លាយជាកីឡាករដំបូងគេដែលត្រូវពិន័យកាតក្រហម២សន្លឹកម្នាក់ឯង នៅក្នុងរដូវកាលឆ្នាំ២០២២ (Cambodian Premier League 2022) ស្របពេលកាតក្រហមសរុបកើនដល់២១សន្លឹក។
កាតក្រហមទាំង២សន្លឹករបស់កីឡាករ ឆុំ ភីសា ដោយលើកទី១ ក្នុងប្រកួតសប្ដាហ៍ទី១០ ពេលភ្នំពេញក្រោន ទទួលក្រុមអង្គរថាយហ្គឺរ លើទីលានកីឡដ្ឋាន Smart RSN ខណៈកាតសរុបក្នុងប្រកួតនោះមានចំនួន៨សន្លឹក ក្រោមការកាត់សេចក្តីដោយលោកអាជ្ញាកណ្ដាល ឃិន ឧសីហា។
អត្ថបទពាក់ព័ន្ធ៖CPL៖វិសាខា បន្តឈរកំពូលតារាង ខណះបឹងកេត របូតពាន
ចំណែកកាតក្រហមទី២ ទៅលើកីឡាកររូបនេះកើតឡើងក្នុងសប្ដាហ៍ទី២៥ ពោលគឺស្ថិតក្នុងការប្រកួត Top4 ពេលភ្នំពេញក្រោន ទទួលក្រុមព្រះខ័នរាជស្វាយរៀង លើទីលានកីឡដ្ឋាន Smart RSN ក្រោមការដឹកនាំពីសំណាក់លោកអាជ្ញាកណ្ដាល ឃួន វីរៈ ដែលកាតសរុបមានចំនួន៦សន្លឹក។
ចំណែកកីឡាករដែលត្រូវពិន័យកាតច្រើនសន្លឹកជាងគេ គឺកីឡាករ Yuta Kikuchi របស់ក្រុម Tiffy Army FC កើនដល់១០សន្លឹក ម្នាក់ឯង តាមពីក្រោមដោយមិត្តរួមក្រុម ស៊ុក វឌ្ឍនា មានចំនួន៨សន្លឹក។
អត្ថបទពាក់ព័ន្ធ៖វិសាខា ជាក្រុមកូនពៅគេដែលត្រូវពិន័យកាតក្រហមក្នុងលីគកំពូលកម្ពុជា
គិតត្រឹមពេល៩២ប្រកួតក្នុងចំណោមសមាជិកទាំង៨ក្រុម នៃពានរង្វាន់ Cambodian League 2022 មកនេះកីឡាករចំនួន១៦៧នាក់ត្រូវលោកអាជ្ញាកណ្តាល ១១រូប ពិន័យកាតសរុបចំនួន៣៨៣សន្លឹក៕
រូបថត៖ PPCFC