ប្រយ័ត្ន៖ ព័ត៌មាននេះនិយាយពីរឿងសម្លា.ប់ខ្លួន!
កាលពីថ្ងៃទី១៤ ម្សិលមិញនេះ សារព័ត៌មាន Star News បានរាយការណ៍ថា Himchan អតីតសមាជិក B.A.P បានប៉ុនប៉ងធ្វើអត្តឃាតកាលពីរាត្រីទី១៣កន្លងទៅ។ មុននឹងមានហេតុការណ៍នេះកើតឡើង Himchan បានបង្ហោះសំណេរសុំទោសនៅលើ IG ផ្ទាល់ខ្លួនរបស់គេ ពាក់ព័ន្ធនឹងរឿងចម្រូងចម្រាស ករណីចាប់បង្ខំផ្លូវភេទ និងបើកបរក្នុងស្ថានភាពស្រវឹង។
សូមចុចអាន មិនអស់ចិត្ត ជាប់គុកពីរឆ្នាំលើរឿងក្ដី ទិញ និង ជក់កញ្ឆា Jung Ilhoon ប្ដឹងឧទ្ធរណ៍!
សារព័ត៌មានខាងលើបានរាយការណ៍ទៀតថា ម្ដាយរបស់ Himchan ត្រូវបានអ្នកស្គាល់ធ្វើការទំនាក់ទំនង ដោយសារតែបារម្ភពីបញ្ហាសុខភាពរបស់រូបគេ ជាពិសេសគឺការពារមានហេតុការណ៍បែបនេះកើតឡើងទៀតនាពេលខាងមុខ។ តាមរយៈការផ្សាយរបស់សារព័ត៌មានដដែល Himchan មិនស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់នោះទេ ហើយបច្ចុប្បន្ននេះ គេកំពុងតែសម្រាកព្យាបាលបន្តនៅផ្ទះ។
សូមចុចអាន ក្រោយរួមដំណើរជាមួយគ្នា១១ឆ្នាំ ទីបំផុត Lee Kwang Soo ដាច់ចិត្តចែកផ្លូវគ្នាពី RM?
ចំណែក Agency ដែលគ្រប់គ្រងលើតារាចម្រៀងរូបនេះក៏បានចេញមកធ្វើការសុំទោសចំពោះអ្នកគាំទ្រផងដែរ។ «សុំទោសដែល Himchan ធ្វើឱ្យអ្នកទាំងអស់គ្នាខកចិត្ត ក្រោយពីគេបានធ្វើទង្វើដែលខុសពីការរំពឹងទុករបស់អ្នកទាំងអស់គ្នាពីមុនរួចមកហើយ»