រឿងអាស្រូវអាចបំផ្លាញអាជីពសិល្បៈរបស់តារា ប៉ុន្តែលើសពីរឿងអាស្រូវទូទៅដូចជារឿងអាស្រូវស្នេហា រឿងអាស្រូវបើកបរក្នុងស្ថានភាពស្រវឹង រឿងអាស្រូវនៅក្នុងសាលា រឿងអាស្រូវដែលធ្វើឱ្យប៉ះពាល់ដល់តួនាទីរបស់តារាក្នុងពិភពសិល្បៈគឺព័ត៌មានស្ដីពីរឿងអាស្រូវពាំក់ព័ន្ធនឹងថ្នាំញៀន។
សូមចុចអាន មិនអស់ចិត្ត ជាប់គុកពីរឆ្នាំលើរឿងក្ដី ទិញ និង ជក់កញ្ឆា Jung Ilhoon ប្ដឹងឧទ្ធរណ៍!
១. Jung Il-Hoon អតីតសមាជិក BtoB
រឿងអាស្រូវ Jung Il-Hoon សមាជិក Rapper របស់ BtoB ពាក់ព័ន្ធនឹងកញ្ឆាត្រូវបានសារព័ត៌មានទូរទស្សន៍ Channel A ប្រកាសជាសាធារណៈកាលពីខែធ្នូ។ យោងតាមការរាយការណ៍របស់សារព័ត៌មានកូរ៉េបានឱ្យដឹងថា Jung Il-Hoon បានរួមដៃជាមួយនឹងមនុស្ស៧នាក់ទៀតទិញនិងប្រើប្រាស់ថ្នាំញៀនអស់ជាង៣០ខែ ដោយក្នុងរយៈពេលនោះលោកប្រើប្រាស់កញ្ឆាសរុប១៦១។ បច្ចុប្បន្នលោកត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ២ឆ្នាំ នឹងពិន័យជាទឹកប្រាក់ជាង១១ម៉ឺនដុល្លារ។ ប៉ុន្តែ Jung Il-Hoon មិនទទួលយកសេចក្ដីសម្រេចនេះ ហើយបានដាក់បណ្ដឹងឧទ្ធរណ៍ ដើម្បីធ្វើការតវ៉ា។
២. G-Dragon and T.O.P from BigBang
ក្នុងឋានៈជាបុគ្គលគោលក្នុងពិភពសិល្បៈ K-pop របស់កូរ៉េជំនាន់ទីពីររឿងអាស្រូវថ្នាំញៀនរបស់ G-dragon និង Top សមាជិកក្រុម BigBang បានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ រឿងអាស្រូវថ្នាំញៀនរបស់ G-Dragon ត្រូវបានដឹងជាសាធារណៈកាលពីឆ្នាំ២០១១ ដែលកាលណោះលោកបានបង្ហាញខ្លួនក្នុងកម្មវិធី Healing Camp ហើយលោកបានពន្យល់នូវរឿងមួយថាមានមនុស្សម្នាក់បានឱ្យបារីមកលោកនៅក្នុងកម្មវិធី After-Party នៅប្រទេសជប៉ុននាអំឡុងខែឧសភាឆ្នាំ២០១១។ យោងតាមប្រសាសន៍លោក លោកសម្គាល់ឃើញថា បារីនោះមានរសជាតិប្លែកដូច្នេះលោកបានបោះបារីនោះចោល។
ប៉ុន្តែការពិនិត្យទឹកនោមបង្ហាញលទ្ធផលអវិជ្ជមាន ខណៈដែលការពិនិត្យលើសរសៃសក់ចេញលទ្ធផលវិជ្ជមានកម្រិតស្រាល។ យោងតាមសារព័ត៌មាន Channel Korea G-Dragon បានទទួលស្គាល់ការចោទប្រកាន់ ប៉ូលិសជប៉ុនបានព្យួរទោសគាត់ ដោយសារតែរកឃើញចំនួនតិចតួច ហើយនេះក៏ជាការប្រព្រឹត្តខុសឆ្គងជាលើកដំបូង។ ក្រោយមកក្នុងកម្មវិធី «Healing Camp 2012» លោកបានបើកបេះដូងសារជាថ្មីនឹងបានសុំទោសទៅកាន់អ្នកគាំទ្រដោយនិយាយថា៖ «ក្នុងនាមជាអ្នកសិល្បៈខ្ញុំគួរតែមានការប្រុងប្រយ័ត្នជាងនេះ តែនេះគឺជាកំហុសឆ្គងរបស់ខ្ញុំ»។
ស្ងាត់រឿង G-dragon សមាជិក BigBang មួយរូបទៀតគឺ T.O.P ត្រូវបានជាប់ចោទពីបទប្រើប្រាស់កញ្ឆា។ ករណីរបស់លោកមានភាពធ្ងន់ធ្ងរដោយសារតែលោកកំពុងប្រើប្រាស់ ហើយលោកបានទទួលស្គាល់ទៀតថាលោកប្រើប្រាស់មិនតិចជាង៤ដងនោះទេនៅក្នុងឆ្នាំ២០១៦។ លោកត្រូវជាប់ពន្ធនាគារចំនួន១០ខែ និងព្យួរទោសចំនួន២ឆ្នាំ ជាងនោះទៀតលោកត្រូវបានគេចាប់បានក្នុងពេលបំពេញការតព្វកិច្ចយោធាធ្វើឱ្យលោកបានបាត់បង់តួនាទីក្នុងនាមជាប៉ូលិស ហើយបំរើការងារសង្គមកិច្ចជំនួសឱ្យការបំពេញកាតព្វកិច្ចយោធា។ បច្ចុប្បន្ន T.O.P ត្រូវបានរឹតបន្តឹងមិនឱ្យមានវត្តមានលើប្រព័ន្ធផ្សព្វផ្សាយដោយស្ថានីយទូរទស្សន៍មួយចំនួនដូចជា KBS និង EBS ជាដើម។
៣.Psy
តារាចម្រៀងល្បីលំដាប់ពិភពលោក ម្ចាស់បទ «Gangnam Style» ត្រូវបានចាប់ខ្លួនពីបទប្រើប្រាស់កញ្ឆានៅវិច្ឆិកា ២០០១ ទោះជារឿងរ៉ាវនេះមិនត្រូវបានល្បីល្បាញជាអន្តរជាតិកាលពីជំនាន់នោះ តែបើយោងតាមទូរទស្សន៍ KBS លោកបានប្រើប្រាស់ថ្នាំញៀនខុសច្បាប់ចំនួន ដោយសាមីខ្លួនសារភាពថាខ្លួនរងសម្ពាធ ដោយសារតែព្យាយាមធ្វើបទចម្រៀងល្អៗក្នុងរយៈពេលខ្លី។ លោកទទួលស្គាល់កំហុសនិងបង់ប្រាក់ពិន័យចំនួន ៥០០០ដុល្លារ។
៤.Ju Ji-hoon
Jung Ji-Hoon គឺជាតារាសម្ដែងល្បីដែលមានការចាប់អារម្មណ៍ខ្លាំងតាមរយៈភាព Netflix’s Kingdom ក៏ប្រឈមនឹងរឿងអាស្រូវកញ្ឆា កាលពីឆ្នាំ២០០៩ ក្រោយពីលោកមានឈ្មោះល្បីតាមរយៈការសម្ដែងរឿង Princess Hours លោកបានទទួលស្គាល់ថាលោកបានប្រើប្រាស់ MDMA និង Ketamine។ លោក និងគ្នីគ្នាលោក៣នាក់ទៀតត្រូវបានចាប់ក្នុងនោះមានតារាសម្ដែង Yoon Seol-Hee។ លោកត្រូវបានដាក់ទោសឱ្យជាប់ពន្ធនាគារចំនួន៦ខែនិងព្យួរទោស១ឆ្នាំ ព្រមទាំងបង់ប្រាក់ពិន័យ។ លោកត្រូវបានស្ថានីយទូរទស្សន៍ធំ៣ បិទមិនឱ្យមានវត្តមានលើកញ្ចក់ទូរទស្សន៍គឺ MCB, KBS, និង EBS។ MBC បានដកការបិទវត្តមានត្រឹមឆ្នាំ ២០១៣ ខណៈទូរទស្សន៍២ទៀតបើកឱ្យមានវត្តមានឡើងវិញនៅឆ្នាំ២០១៩។ អ្នកគាំទ្របានបន្តគោរព Ju Ji hoon ដោយសារតែលោកទទួលស្គាល់ការប្រើប្រាស់ទាំងដែលលទ្ធផលតេស្ដបានបង្ហាញសញ្ញាអវិជ្ជមាន។ សារព័ត៌មាន Business Daily បានផ្សាយថា Ji Hoon ខ្លាចការប្រើប្រាស់ថ្នាំញៀន និងចង់លុបលាងបាបដែលខ្លួនដើរផ្លូវខុស។