កញ្ញា រ៉ូស ម្ចាស់គណនី An Na Rose ដែលត្រូវបានអ្នកនាង សុទ្ធ បញ្ចកា យកមកទម្លាយថាមានទំនាក់ទំនងស៊ីជម្រៅរហូតដល់បានខ្លួនប្រាណគ្នាជាមួយលោក អេដវីននោះបានចេញមកប្រតិកម្ម តបត ព្រមទាំងព្រមានប្ដឹងចំពោះការចោទប្រកាន់ខ្លួនចំពោះករណីនេះទៀតផង។
ជម្លោះបែកអូរហូរជាស្ទឹង រវាងលោក អេដវីន និង គូស្នេហ៍ អ្នកម៉េមាយកូនពីរ សុទ្ធ បញ្ចកា ចាប់តាំងពីល្ងាចថ្ងៃទី១៥ ខែមិថុនា ឈានរហូតមកដល់រសៀល ថ្ងៃទី ១៦ ខែមិថុនា ដោយភាគីអ្នកនាង សុទ្ធ បញ្ចកាបានចោទប្រកាន់ថា លោក អេដវីន លួចមានទំនាក់ទំនងផ្លូវកាយជាមួយនឹង កញ្ញា រ៉ូស។ យ៉ាងណាមិញ សាមីខ្លួនកញ្ញា រ៉ូស បានចេញមកច្រានចោលនូវរឿងអាស្រូវ ស៊ីចុកគ្នា ដែលអ្នកនាង សុទ្ធ បញ្ចកា ក៏ដូចជាមិត្តភក្ដិអ្នកនាងមួយចំនួនបានបង្ហោះព្រោងព្រាត លើបណ្ដាញសង្គម ដោយកញ្ញាបានគំរាមប្ដឹង និង បានបកស្រាយចំពោះរឿងនេះថា៖
«សូមបញ្ឈប់ការផុស ដែលប៉ះពាល់ជាមួយកិត្តិយស កេរ្តិ៍ឈ្មោះរបស់នាងខ្ញុំ, វាជាសិទ្ធិបុគ្គល របស់មនុស្សម្នាក់ៗដែរត្រូវមាន Personal private រៀងៗខ្លួន ទោះបីជាខ្ញុំធ្លាប់មាន រឺក៏មិនធ្លាប់មានទំនាក់ទំនងជាមួយ “អេតវីន” ក៏ដោយ ក៏អ្នកគ្មានសិទ្ធមកបង្ហោះរឿង Personal private របស់ខ្ញុំជាសាធារណៈបែបនេះដែរ , ហើយមួយវិញ ទៀត ខ្ញុំពុំធ្លាប់ដែលមានទំនាស់ ឈ្លោះពាក្យសម្តី ឬ ស្នេហាត្រីកោណ ដណ្តើមគ្នាជាមួយអ្នកឡើយ.. ដូចនេះ សុំធ្វើលុបការ បង្ហោះបរិហាកេរ្តិ៍មកលើរូបខ្ញុំ ព្រោះអ្វីដែរអ្នកកំពុងធ្វើវាប៉ះពាល់ដល់សិទ្ធបុគ្គលយ៉ាងធ្ងន់ធ្ងរ ខ្ញុំអាចដាក់ពាក្យបណ្តឹងតាមផ្លូវ ច្បាប់បាន សង្ឃឹមថាយល់ អគុណ ៕»
ប៉ុន្តែក្រោយមកកញ្ញា រ៉ូស បាន លុបសំណេរ ខាងលើនេះចោល ហើយបង្ហោះសំណេរថ្មីដែលបង្ហាញថាមានមនុស្សមានចេតនា
មិនល្អ ប្រើគណនីក្លែងក្លាយមកទម្លាក់កំហុសចោទប្រកាន់កញ្ញា ដោយ កញ្ញា បានលើកឡើងថា សូមឱ្យកម្មពារធ្លាក់ទៅលើបុគ្គលដែលប្រព្រឹត្តនោះ។
«អ្នកដែលបង្កើត account face book ក្លែងក្លាយធ្វើបាបខ្ញុំសូមចាំទទួលយកកម្មពារទៅ មិចសប្បាយចិត្តម៉ែនដែលបានធ្វើបាបខ្ញុំបង្ខូចកិត្តិយសខ្ញុំ ហេតុអ្វីមនុស្សយើងកើតមកឈ្នានីសគ្នាធ្វើអុី? ហេតុអ្វីមិនខ្លាចបុណ្យបាបសោះ? ខ្ញុំនៅតែខ្ញុំសោះហើយខ្ញុំក៍មិនដែលប៉ះពាល់រឺបង្ខូចកិត្តិយសអ្នកណាម្នាក់ឡើយហេតុអ្វីក៍មានតែមនុស្សចាំធ្វើបាបខ្ញុំ?»។