នៅតែមិនទាន់ចប់នៅឡើយទេ សម្រាប់ទំនាស់ស្នេហាឈានដល់ការប្រើហិង្សា រវាងគូស្នេហ៍តារាល្បីលោក អេដវីន និងអ្នកមេម៉ាយចាយរាងអ្នកនាង សុទ្ធ បញ្ចកា ព្រោះនៅក្នុងថ្ងៃទី១៧ ខែមិថុនា នេះ អ្នកនាងបានបន្តផុសសំណេរលើបណ្ដាញសង្គមរៀងរាប់ថា មុខរបួសប៉ុណ្ណឹងមិនឈឺនោះទេ តែអ្វីដែលឈឺបំផុតនោះគឺឈឺចិត្ត ខណៈភាគីលោក អេដវីន សម្ងំស្ងៀមស្ងាត់និងមានសកម្មភាពអ្វីជាបន្តទៀតលើបណ្ដាញសង្គម។
សូមចុចអាន ភាគ! តបរឿង អេដវីន ថាខ្លួនមានប្រុស សុទ្ធ បញ្ចកា បន្តទម្លាយរឿង រ៉ូស និង អេដវីន លួចស៊ីចុកគ្នា
អ្នកនាង សុទ្ធ បញ្ចកា បានបន្តទម្លាយរូបភាពស្នាមរបួសជាំខ្មៅ កើតចេញពីការប្រើប្រាស់កម្លាំងបាយ ដែលភាគីអ្នកនាងបានចោទប្រកាន់ថាគឺលោក អេដវីន ជាអ្នកបង្កឡើង។ ខណៈមិត្តភក្ដិអ្នកម៉េម៉ាយកូនពីររូបនេះ មួយចំនួនធំបានបន្តថ្កោលទោសលើលោក អេដវីន ដែលបានប្រើប្រាស់ហិង្សាជាមធ្យោបាយដោះស្រាយបញ្ហា។
យោងតាមការបង្ហោះសំណេររបស់អ្នកជំនួួញជោគជ័យ សុទ្ធ បញ្ចកា គឺពិតណាស់បានបង្ហាញពីទំហំឈឺចាប់ផ្លូវចិត្តដែលមានការឈឺចាប់ធ្ងន់ធ្ងរជាង ការឈឺចាប់ផ្នែករាងកាយ។ អ្នកនាងថែមទាំងពោលទៀតថា ការពិតអ្នកនាងមិនចង់យករូបនេះបង្ហោះនោះទេព្រោះ វាធ្វើឱ្យបេះដូងអ្នកនាងឈឺ ចំណែកទឹកភ្នែកក៏ទប់លែងជាប់។
ងាកមកលោក អេដវីន ហាក់សម្ងំលាក់ខ្លួនបាត់ចេញពីបណ្ដាញសង្គម ព្រោះក្រោយពីចូលមកខមមិន រៀបរាប់ពីមូលហេតុ ដែលបង្កឱ្យលោកដល់ថ្នាក់ប្រើប្រាស់ហិង្សា រួចមកនោះ ទាំងហ្វេសប៊ុករបស់លោក ទាំងផេក ក៏ដូចជា IG Account របស់លោកគឺលែងអាចទាក់ទងបាន ខណៈទូរស័ព្ទរបស់លោកក៏មិនមានការឆ្លើយតបដូចគ្នា។
ចំពោះរឿងហេតុនឹងទៅជាយ៉ាងណាបន្តទៅទៀតនោះ សារព័ត៌មានត្រយងនឹងលើកមករាយការណ៍ជូន នៅពេលក្រោយៗជាបន្តបន្ទាប់ទៀត។