សិល្បៈអន្តរជាតិ៖ ស្ដ្រីជាអ្នកគាំទ្រ Andy Lau ងប់ម្នាក់ បានចេញមកទម្លាយថានាងពិតជាសោកស្ដាយណាស់ដែលកាលពីមុននាងងប់នឹងតារារូបនេះរហូតធ្វើឱ្យឪពុកបង្កើតបញ្ចប់ជីវិតខ្លួនឯង។
កាលពី១៥ឆ្នាំមុនឈ្មោះ Yang Lijuang ពិតជាល្បីល្បាញណាស់ មានមនុស្សជាច្រើនចាប់អារម្មណ៍ ពិសេសបានចេញមុខតាមបណ្ដាញសារព័ត៌មានធំៗដោយសារតែនាងគឺជាដើមហេតុបណ្ដាលឱ្យឪពុកគិតខ្លី។ ព្រោះតែស្រលាញ់កូនស្រី ឪពុករបស់នាងបានចំណាយលុយសន្សំទាំងអស់របស់ខ្លួន ដើម្បីបំពេញក្ដីស្រមៃឱ្យកូនបានជួបជាមួយនឹងអាយដលដែលនាងគាំទ្រគឺតារាចម្រៀង និងតារាសម្ដែងល្បីម្ចាស់រហស្សនាមរាជបុត្រមុខសង្ហា Andy Lau។
ឪពុកដ៏កម្សត់ដែលមានវ័យ ៦៨ឆ្នាំកាលណោះ បានខ្ចីលុយគេផង លុយលក់ផ្ទះផង ហើយថែមទាំងចង់លក់គ្រលៀនថែមទៀតដើម្បីប្រមូលផ្ដុំលុយឱ្យកូនស្រីអាចមានពិន្ទុគ្រប់ ហើយត្រូវបានអញ្ជើញឱ្យចូលរួមកម្មវិធី Heavenly King’s Birthday ដែលជាកម្មវិធីមួយរៀបចំដោយអ្នកគាំទ្ររបស់ Andy Lau។
បន្ទាប់ពីសម្ងំខ្លួនពួនអាត្មាអស់ជាច្រើនឆ្នាំអតីតដ៏គាំទ្រដ៏ងប់រូបនេះបានចេញមកទម្លាយអារម្មណ៍ពិតរបស់ខ្លួនថានាងពិតជាស្ដាយក្រោយណាស់ដែលកាលណោះនាងងប់នឹងតារារូបនេះរហូតធ្វើឱ្យឪពុករបស់នាងលក់ខ្ទេចខ្ទីគ្មានសល់ ហើយចុងក្រោយដល់ថ្នាក់គិតខ្លីធ្វើអត្តឃាត។
ប្រភព៖ 8days