សិល្បៈអន្តរជាតិ៖ តំណាង Dilraba Dilmurat បានចេញមកបដិសេធយ៉ាងដាច់អហង្ការចំពោះដំណឹងចចាមអារ៉ាមថាតារាសម្ដែងស្រីដ៏ល្បីរបស់ចិនរូបនេះកំពុងតែពពោះកូនដំបូង។
ទោះជាមានការផ្សាយនៅលើវែបសាយ Sohu ដែលជារូបថតរបស់តារាស្រីរូបនេះមានក្បាលពោះរៀបស្មើ ប៉ុន្តែដំណឹងចចាមអារ៉ាមនៅតែបន្តផ្សព្វផ្សាយ។ ដំណឹងដែលកំពុងតែឆេះសន្ធោសន្ធៅដូចភ្លើងកាន់តែឆេះឡើងថែមទៀត នៅពេលមានសេចក្ដីរាយការណ៍ដូចថែមសាំងថាតារាស្រីរូបនេះនឹងធ្វើដំណើរទៅបរទេសដើម្បីធ្វើការងារក្រោយពីទំនេររយៈពេល៧ខែ។ មានអ្នកលើកឡើងថាមូលហេតុដែលតារាស្រីរូបនេះធ្វើដំណើរទៅក្រៅគឺដើម្បីលួចចេញទៅសំរាលកូននៅបរទេស។
ខណៈដែលអ្នកលេងបណ្ដាញសង្គមខ្លះបដិសេធថារូបភាពថ្មីៗដែលបង្ហោះនោះតាមពិតមិនមែនជារូបភាពបច្ចុប្បន្នរបស់នាងនោះឡើយ តែគឺជារូបភាពចាស់ដែលបានថតជាយូរមកហើយ ជាពិសេសប៉ុន្មានខែចុងក្រោយមកនេះគឺមិនដែលឃើញ Dilraba ថតរូបបង្ហាញពីចង្កេះចុះដល់ក្រោមនោះឡើយ។
ក្រោយដំណឹងបែបនេះផ្សព្វផ្សាយយ៉ាងគគ្រឹកគគ្រេង ក្រុមហ៊ុនតំណាងឱ្យ Dilraba បានចេញមកដិសេធចំពោះរឿងនេះដោយនេះនិយាយថាតារាស្រីរបស់ខ្លួនមានសិទ្ធិប្រើប្រាស់ច្បាប់ដើម្បីការងារសេចក្ដីថ្លៃថ្នូររបស់ខ្លួនប្រឆាំងនឹងដំណឹងមិនពិត និងព័ត៌មានក្លែងក្លាយនៅលើអនឡាញដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់នាង។
«ពួកយើងសង្ឃឹមថាគ្រប់ភាគីពាក់ព័ន្ធទាំងអស់នឹងបញ្ឈប់ការចែករំលែកព័ត៌មានឬក៏ដំណឹងក្លែងក្លាយអស់ទាំងនេះនៅលើអនឡាញជាបន្តទៀត»៕
ប្រភព៖ Yahoo