បាត់ដំបង៖ សមត្ថកិច្ចក្រសោបមុខសញ្ញាចាស់នាំខ្លួនជនមនុស្សចំនួន ៧នាក់បញ្ជូនទៅតុលាកាក្រោយជាប់ពាក់ព័ន្ធករណីជិះម៉ូតូដេញកាប់ប្លន់យកម៉ូតូនៅតាមដងផ្លូវក្នុងខេត្តបាត់ដំបង។

ក្រោយបង្កការភ័យខ្លាចដល់សាធារណ:ជនក្នុងមូលដ្ឋានជាបន្តបន្ទាប់សមត្ថកិច្ចនគរបាលបានបើកការស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យសរុបបានចំនួន ៧នាក់ជាមុខសញ្ញាល្មើសជាក់ស្តែងធ្វើសកម្មភាពពេលថ្ងៃ និងយប់ ប្រដាប់ដោយកាំបិតខ្វែវដេញកាប់ជនរងគ្រោះប្លន់យកម៉ូតូបានសម្រេចជាប់ៗគ្នា។

មុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគាក្រោយធ្វើសកម្មភាពប្លន់ចុងក្រោយនៅត្រង់ចំណុចក្រុមទី ០១ ភូមិ ប៉ោយស្វាយ ឃុំ តាគ្រាម ស្ស្រុកបាណន់ និងក្នុងភូមិ ច្រាបក្រសាំង សង្កាត់ វត្តគរ ក្រុងបាត់ដំបង រួចក្រុមជនបង្កបាននាំគ្នាគេចខ្លួនទៅកាន់ក្រុងបោយប៉ែត ទើបសមត្ថកិច្ចខេត្តបាត់ដំបងស្រាវជ្រាវសហការជាមួយកម្លាំងជំនាញខេត្តបន្ទាយមានជ័យ ចុះបង្ក្រាបនាំខ្លួនតែម្តង។

ក្នុងប្រតិបត្តិការបង្ក្រាបកម្លាំងនគរបាលដកបានវត្ថុតាងម៉ូតូ ចំនួន ៣គ្រឿង មានម៉ូតូម៉ាកហុងដាឌ្រីម សេ ១២៥ ពណ៌ ខ្មៅ ស៊េរី ឆ្នាំ ២០១៦ គ្មាន ស្លាកលេខ ជាម៉ូតូ របស់ក្រុមជនសង្ស័យជិះធ្វេីសកម្មភាព, ម៉ាកហុងដាឌ្រីម សេ ១២៥ ពណ៌ ខ្មៅ ស៊េរី ឆ្នាំ ២០១៨ គ្មាន ស្លាកលេខ ជាម៉ូតូ របស់ ជនរងគ្រោះ និងមួយគ្រឿងម៉ូតូ ម៉ាកហុងដា ឌ្រីម សេ ១២៥ ពណ៌ ខ្មៅ ស៊េរី ឆ្នាំ ២០២២ គ្មាន ស្លាកលេខ ជារបស់ ជនរងគ្រោះ ។

បច្ចុប្បន្ន កម្លាំងការិយាល័យ ជំនាញ បាននឹងកំពុង កសាងសំណុំរឿងដេីម្បីបញ្ជូនជនសង្ស័យទាំងអស់ទៅកាន់សាលាដំបូងខេត្តបាត់ដំបងចាត់ការតាមនីតិវិធី៕

អត្ថបទ៖ដំបងក្រញូង

Share.