ខេត្តព្រះសីហនុ៖ ជនសង្សយ័ចំនួន២នាក់ដែលធ្វើសកម្មភាពប្លន់ម៉ូតូនិងទូរសព្ទ័ដៃពីជនរងគ្រោះនាក់ផ្សេងគ្នា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយ ក្រោយរត់គេចលាក់ខ្លួនជាង៨ម៉ោង។

លោកឧត្តមសេនីយ៌ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុឲ្យដឹងថា ជនសង្សយ័បានប្រើកាំបិតចុងស្រួចភ្ជង់ ប្លន់យកទូរស័ព្ទដៃ និង បន្តប្រើកាំបិតចុងស្រួចភ្ជង់ ប្លន់យកម៉ូតូ ០១គ្រឿងទៀត កាលពីម៉ោងជាង១យប់រំលងអាធ្រាត្រ ថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២៣ ចំណុចវិថីជំទាវម៉ៅ ក្នុងភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្សយ័ទាំងពីរនាក់ បានភ្ជង់ប្លន់យកទូរសព្ទ័ដៃ០១គ្រឿង ម៉ាក OPPO ពណ៌ខ្មៅ ពីអ្នករត់ម៉ូតូកង់បី (Pass App) ។ បន្ទាប់មកជនសង្ស័យទាំង ០២នាក់ បានប្រើកាំបិតចុងស្រួច ភ្ជង់ប្លន់យកម៉ូតូ ០១គ្រឿង ម៉ាក ស៊ីរ៉ូស ពណ៌ក្រហម-ខ្មៅ ពីជនរងគ្រោះម្នាក់ទៀត ដែលជាអ្នកចាំចំការ រួចជនសង្ស័យទាំង ០២នាក់ បានរត់គេចលាក់ខ្លួនក្នុងព្រៃ ហើយត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ធ្វើការឡោមព័ទ្ធព្រៃដែលជនសង្ស័យរត់ចូលទៅលាក់ខ្លួន និងធ្វើការរុករករហូតដល់ម៉ោង ១០ព្រឹកថ្ងៃទី២៧ ខែមេសាឆ្នាំ២០២៣ ទើបចាប់ឃាត់ខ្លួនបានជនសង្ស័យទាំង០២នាក់។

ជនសង្ស័យទាំង ០២នាក់ ទី១.ឈ្មោះ ហ៊ុន សកល ភេទប្រុស ជនជាតិខ្មែរ មានទីលំនៅ ភូមិ២ សង្កាត់១ ខេត្ត-ក្រុងព្រះសីហនុ ។ ២-ឈ្មោះ ហ៊ុន ឆាយយ៉ា ភេទប្រុស ជនជាតិខ្មែរ មានទីលំនៅ ភូមិ២ សង្កាត់១ ខេត្ត-ក្រុងព្រះសីហនុ ។

វត្ថុតាងចាប់យកបានរួមមាន៖ ទូរសព្ទដៃ ០១គ្រឿងម៉ាក OPPO រីណូ៥ ពណ៌ខ្មៅ (ផលនៃអំពើចោរកម្ម),ម៉ូតូ ០១គ្រឿង ម៉ាក ស៊ីរ៉ូស ពណ៌ក្រហម-ខ្មៅ គ្មានផ្លាកលេខ (ផលនៃអំពើចោរកម្ម),កាំបិតចុងស្រួច ០១ដើម (ឧបករណ៍ប្រព្រឹត្តិបទល្មើស) ព្រមទាំងសម្ភារៈជាប់ខ្លួនមួយចំនួនទៀត។បច្ចុប្បន្ន កម្លាំងជំនាញរៀបកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំង ០២នាក់ ទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ ៕

អត្ថបទ៖ ព្រះសីហនុ

Share.