​កណ្តាល៖  ឃាត់ខ្លួនជនសង្ស័យ៥នាក់ក្នុងចំណោមបក្ខពួក៧នាក់ បន្ទាប់ពីធ្វើសកម្មភាព ជិះម៉ូតូដេញកាប់ប្លន់យកម៉ូតូពីជនរងគ្រោះ២នាក់ ពេលកំពុងជិះម៉ូតូតាមផ្លូវ កាលពីវេលាម៉ោង ០១: ៤០នាទី ថ្ងៃទី៣០ ខែមេសា ឆ្នាំ ២០២៣ តាមបណ្តាយផ្លូវជាតិលេខ២   ក្នុងភូមិព្រៃតាតូច  ឃុំ បឹងខ្យាង   ស្រុក កណ្ដាលស្ទឹង ខេត្តកណ្ដាល ។

តាមប្រភពព័ត៌មានពី​សមត្ថកិច្ចបានឲ្យដឹងថា  មុនពេលកើតហេតុ នៅវេលាម៉ោង០១:២០នាទី ឈានចូលថ្ងៃទី ៣០  ខែមេសា ឆ្នាំ២០២៣ ជនរងគ្រោះបានជិះម៉ូតូ ឌុបគ្នាមកពីដើរលេង ហើយត្រលប់មកផ្ទះវិញតាមបណ្តាយផ្លូវជាតិលេខ២  ស្រាប់តែមានជនសង្ស័យបានធ្វើសកម្មភាព កាប់ ជនរងគ្រោះមួយកាំបិត ផ្គាក់ ចំដើមីមដៃខាងឆ្វេង  តែមិនមុត ភ្លាមនោះជនរង គ្រោះបានផ្តួលម៉ូតូ រត់ចូល ក្នុង ភូមិឲ្យគេជួយ ។ រួចបានទៅប្តឹងសមត្ថកិច្ចឲ្យជួយស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានចំនួន៥នាក់ ក្នុងចំណោមបក្ខពួក៧នាក់។

ជនសង្ស័យទាំង៥នាក់ទី១ឈ្មោះ រ័ត្ន  ភារៈ ប្រុស អាយុ១៥ ឆ្នាំ  មុខរបរ កម្មករ រោងចក្រ  ។ ២.ឈ្មោះ  ហុីម  ពិសី  ភេទ ប្រុស  អាយុ ១៦ ឆ្នាំ  មុខ របរ មិន ពិត ប្រាកដ ។ ៣.ឈ្មោះ  សំ  តុលា  ភេទ ប្រុស  អាយុ ១៦ ឆ្នាំ  មុខ របរ មិន ពិត ប្រាកដ  ទាំង៣នាក់មានទីលំនៅ ភូមិ ដំរី ស្លាប់  ឃុំ ទ្រា  ស្រុក កណ្ដាល ស្ទឹង  ខេត្ត កណ្ដាល។ ៤.ឈ្មោះ  ម៉ាក  សម្បត្តិ  ភេទ ប្រុស  អាយុ ១៦ ឆ្នាំ  មុខ របរ  សិស្ស មាន ទីលំនៅ ភូមិ ជ្រលង  ឃុំ ត្បែង  ស្រុក កណ្ដាល ស្ទឹង  ខេត្ត កណ្ដាល  ។ ៥.ឈ្មោះ  ប៊ិត  សុខ យី  ភេទ ប្រុស  អាយុ ១៧ ឆ្នាំ  មុខ របរ សិស្ស មាន ទីលំនៅ ភូមិ ខ្នារ  ឃុំ ក្រាំងធ្នុង  ស្រុក បាទី  ខេត្ត តាកែវ  ។

ចំណែក២នាក់ទៀតកំពុងរត់គេចខ្លួន មានឈ្មោះ  រ៉ា  គឹម ហុង  ភេទ ប្រុស  អាយុ ១៧ឆ្នាំ  មុខ របរ មិន ពិត ប្រាកដ  និងម្នាក់ទៀតឈ្មោះ  យឿន  វិសាល  ភេទ ប្រុស  អាយុ ២១ឆ្នាំ  មុខ របរ មិន ពិត ប្រាកដ ទាំងពីរនាក់មានទីលំនៅ ភូមិ មាត់ បឹង  ឃុំ ទ្រា  ស្រុក កណ្ដាល ស្ទឹង  ខេត្ត កណ្ដាល ។

 ​ក្រោយឃាត់ខ្លួនជនសង្ស័យទាំង៥នាក់ សមត្ថកិច្ចដកហូតបានវត្ថុតាងមានម៉ូតូ ០៤ គ្រឿង ១.ម៉ាក Honda Scoopy i ពណ៌ ទឹកប៊ិក   ស៊េរី ឆ្នាំ២០២០  គ្មានផ្លាកលេខ ( ត្រូវ ជនសង្ស័យ ដោះបោះចោល )  របស់ជនរងគ្រោះ  ។ ២.ម៉ាក Honda  Dream C125 ពណ៌ ខ្មៅ   ស៊េរី ឆ្នាំ២០២២  ពាក់  ផ្លាក លេខ  កណ្ដាល  1AD-3126។ ៣.ម៉ាក Honda  Dream C125 ពណ៌ ខ្មៅ   ស៊េរី ឆ្នាំ២០១៧  ពាក់ ផ្លាក លេខ  ភ្នំពេញ  1GI-5094។ ៤.ម៉ាក Honda  Dream C125 ពណ៌ ខ្មៅ   ស៊េរី ឆ្នាំ២០២០  ពាក់  ផ្លាក លេខ  កណ្ដាល  1AI-6886។ ទូរស័ព្ទ ដៃ  ចំនួន ០៤ គ្រឿង ។ កាំបិត ផ្គាក់  ដងឬស្សី  ផ្លែដែក  ប្រវែង ៨០សង់ទីម៉ែត្រ ។ កាំបិត កាចែត  ដងដែក  ផ្លែ ដែក  ប្រវែង ៣៧ សង់ទីម៉ែត្រ ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង ០៥នាក់ បានសារភាពថា  ពួកគេពិតជាបានកាប់ទៅលើជនរងគ្រោះពិតមែន ដោយពួកគេជិះម៉ូតូ ០៣មួយគ្រឿងទៅយកកាំបិតផ្គាក់  និង កាំបិត កាចែត ចេញពីផ្ទះរបស់ឈ្មោះ  រ៉ា  គឹម ហុង  ស្ថិត នៅភូមិ ដំរីស្លាប់  ឃុំទ្រា  ដោយដាក់កាំបិតផ្គាក់ លើពូកម៉ូតូហើយ អង្គុយពីលើ ហើយជិះម៉ូតូមួយទៀតកាន់កាំបិត កាចែត អង្គុយពីក្រោយ លុះដល់ចំណុចកើតហេតុ ក្រុមជនសង្ស័យបាន ឃើញ ជនរងគ្រោះ ជិះម៉ូតូមួយគ្រឿង មានគ្នា ០២នាក់  ភ្លាមនោះសង្សយ័បានជិះម៉ូតូទៅក្បែរជនរងគ្រោះ រួចយកកាំបិត ផ្គាក់ កាប់ ទៅលើជន រងគ្រោះចំដើមដៃខាងឆ្វេង  ភ្លាមៗជនរងគ្រោះបានផ្តួលម៉ូតូ រត់ ហើយជនសង្ស័យ បានចុះទៅលើក ម៉ូតូ របស់ ជនរងគ្រោះ មកទុកនៅផ្ទះរបស់ ឈ្មោះ  រ៉ា  គីមហុង ហើយបានដោះផ្លាកលេខ ម៉ូតូជនរងគ្រោះបោះចោល ហើយបានយកទៅលាក់ ទុក ក្នុង រោង ចិញ្ចឹម មាន់ ទុក ចោល មួយកន្លែង ស្ថិត នៅ ភូមិ  ត្រពាំង បារគូ  ឃុំ  ត្រពាំងវែង វែង  រួចនាំគ្នាទៅផ្ទះរៀងខ្លួន។

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុក កណ្ដាលស្ទឹង  ដើម្បីកសាងសំណុំ រឿង តាមនីតិវិធី៕

អត្ថបទ៖ កណ្តាល

Share.