សិល្បៈ​អន្តរជាតិ៖ Tang Wei គឺជា​តារា​សម្ដែង​មួយ​ដួង​ដែល​សាង​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​តាម​រយៈ​ភាពយន្ត​ស្រើប​ស្រាល «Lust, Caution» ប៉ុន្តែ​ដំបូង​​ឡើយ ដឹកនាំ​ Ang Lee មិនបាន​រើស​យក​នាង Tang Wei មក​ធ្វើ​ជា​តួ​ស្រី​នោះ​ទេ​ ​តាម​ពិត​ទៅ​តួ​ស្រី​ដែល​ត្រូវ​​អ្នក​ដឹកនាំ​ចង់​បាន​ពី​ដំបូង​នោះ​គឺ​នាង​ Liu Yifei។

Lust, Caution គឺ​ជា​ភាពយន្ត​ដក​ស្រង់​ចេញ​ពី​ប្រវត្តិសាស្ត្រ​ ពិពណ៌នា​ពី​រឿង​រ៉ាវ​​កើត​ឡើង​ក្នុង​ទីក្រុង​សៀងហៃ​​ក្នុង​ឆ្នាំ​១៩៤២ សម័យ​កាល​មួយ​ត្រូវ​បាន​រឹបអូស​កងទ័ព​ជប៉ុន និង​គ្រប់​គ្រង​ដោយ​រដ្ឋបាល​អាយ៉ង​ រហូត​មាន​​និស្សិត​មហាវិទ្យាល័យ​ក្នុង​ប្រទេស​ចិន​​ ហុងកុង បាន​បង្កើត​ផែនការ​ធ្វើ​ឃាត​ពួក​អាជ្ញាធរ និង​ពួក​អ្នក​ធ្វើ​ការងារ​បម្រើ​ការ​ឱ្យ​ពួក​រដ្ឋបាល​អាយ៉ង ដោយ​ប្រើ​ប្រាស់​និស្សិត​ស្រី​ម្នាក់​ក្នុង​ក្រុម​របស់​ពួក​គេ​ជា​នុយ​។

ភាពយន្ត​នេះ​​គឺសមិទ្ធិផល​ធ្វើ​ឱ្យ​នាង​ Tang Wei មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ ខណៈ​ដែល​កាលណោះ​នាង​គ្រាន់​តែ​ជា​តារា​សម្ដែង​ចំណូល​ថ្មី ប៉ុន្តែ​មាន​ចិត្ត​ក្លាហាន​ ហ៊ាន​សម្ដែង​រឿង​ស្រើបស្រាល​រហូត​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន​។

ថ្មីៗ​នេះ​មាន​ការ​បង្ហើប​ឱ្យ​ដឹង​ថា​ តាម​ពិត​ទៅ​តួអង្គ​ នាង​ វ៉ាង ចៀចឺ ក្នុង​បេះដូង​របស់​អ្នក​ដឹកនាំ​ Ang Lee គឺ​​ជា​តារា​ឯក​ស្រី​កម្រិត​ Super Star Liu Yifei ទៅវិញ​ទេ។ កាល​ណោះ​នាង​ Liu Yifei មាន​អាយុ​ត្រឹម​តែ​១៩​ឆ្នាំ​ ដោយ​អ្នក​ដឹកនាំ​ធ្លាប់​បង្ហើប​ថា​ «វ៉ាង ចៀចឺ ក្នុង​ចិត្ត​របស់​ខ្ញុំ​គឺ​មាន​ភាព​លេច​ធ្លោ មាន​រូបរាងស្អាត កម្ពស់​ប្រមាណ ១.៦៤ ដល់១.៦៨ និង​មាន​អាយុខ្ទង់ ១៩ ដល់​២៣​ឆ្នាំ​»​

ក្នុង​ព័ត៌មាន​បាន​និយាយ​ទៀត​ កាល​ណោះ Liu Yifei គឺជា​ជម្រើស​ដំបូង​របស់​អ្នក​ដឹកនាំ​ ដើម្បី​ចាប់​គូជាមួយ​
​នឹង​ លាង​ ឆាវវ៉ៃ ដោយ​ Ang Lee បាន​ព្យាយាម​ណាត់​ជួប​ជជែក​ជាមួយ​នឹង​ Liu Yifei រហូត​ដល់​ទៅ​៣​ដង​។

ប៉ុន្តែ​ជា​រឿង​គួរ​ឱ្យ​សោកស្ដាយ​ដែរ ដោយ​សារ​កាល​ណោះ Crystal Liu មាន​អាយុ​ត្រឹម​១៩​ ឆ្នាំ​ ពេល​អាន​សេណារីយ៉ូ​ភាពយន្ត​រួច​មាន​អារម្មណ៍ថា រឿង​នេះ​ប្រើ​ប្រាស់​រាងកាយ​ច្រើន​ពេក ទើប​សម្រេច​ចិត្ត​បដិសេធ​ការ​អញ្ជើញ​ឱ្យ​ចូលរួម​សម្ដែង​ក្នុង​រឿង​នេះ​រស់​អ្នក​ដឹកនាំ​ Ang Lee រហូត​ទីបំផុត​តួ​អង្គ​នោះ​ក៏​ធ្លាក់​ចូល​ទៅ​ក្នុង​ដៃ​
​របស់​ Tang Wei ជំនួស​វិញ៕

ប្រភព៖ mgronline

Share.