សិល្បៈ​អន្តរជាតិ​៖ តារា​សម្ដែង​ហុងកុង​វ័យ ​៥៦​ ឆ្នាំ​ Carman Lee ឬ​ ដែល​អ្នក​គាំទ្រ​ស្គាល់​ច្បាស់​តាម​រយៈ​តួ​អង្គ​ សៀវ ឡុង​នី​ បាន​ចេញ​មុខ​ការ​ពារ​ស្វាមី​​ហ្វេន​​ ក្រោយ​មាន​អ្នក​លេង​អ៊ិនធឺណិត​ប្ដឹងថា​ស្វាមីខ្លួន​អាច​​​មាន​ស្រី​​។

សូមអាន៖ Carman Lee ក្នុង​វ័យ​៥៦​ឆ្នាំ តែង​ខ្លួន​​ សៀវ​ ឡុង​នី​ ឡើង​វិញ​​​​​​ នៅ​​​តែ​​​​​ស្អាត​ក្មេង​​មិន​​ប្រែ​ប្រួល​​ដូច​​កាល​​ពី​​២៧​​ឆ្នាំ​​មុន​!​​

ស្ត្រី​វ័យ​ក្បាល​៦​ ប៉ុន្តែ​សម្រស់​មើល​តែ​ខ្ទង់​៤០ រូប​នេះ​បាន​សម្ដែង​ជា​តួ​អង្គ​ សៀវ ឡុងនី​ តួអង្គ​ដក​ពី​ប្រលោមលោក​មនោសញ្ចេតនា​របស់​ wuxia មាន​ចំណង​ជើង​ថា​ «Little Dragon Girl» ដែល​​ផលិត​ជា​ភាពយន្ត​ភាគ​បុរាណ​កាល​ពី​ឆ្នាំ​១៩៩៥។ ខណៈ​ដែល​អ្នក​គាំទ្រ​ម្នាក់​មាន​ការ​យល់​ច្រឡំ​ចំពោះ​ស្វាមី​របស់​ខ្លួន​ អតីត​តួ​អង្គ​ សៀវឡុង​នី ​មិន​បាន​ព្រងើយ​កន្តើយ​​នោះ​ឡើយ អ្នក​ស្រី​បាន​ចេញ​មក​ស្រាយ​ចម្ងល់​​​នេះ​ដោយ​ផ្ទាល់​ខ្លួន​។

យោង​តាម​សម្ដី​របស់​ប្រពន្ធ​បាន​លើក​ឡើង​ថា​ស្វាមី​ខ្លួន​មិន​សូវ​ស្គាល់​តារា​នោះ​ទេ​ ដូច្នេះ​ប្រាកដ​ជា​​មិន​អាច​ចំណាំ​តារា​បាន​នោះ​ឡើយ​ ប៉ុន្តែ​នាង​ចម្លែក​ត្រង់​ស្វាមី​នាង​ចំណាំ Carman បាន​ អ៊ីចឹង​ទើប​នាង​សង្ស័យ​ថា​គាត់​ពិត​ជា​នៅ​ម្នាក់​ឯង​មែន​ឬអត់?

ស្ដ្រី​ជាភរិយា​បាន​ចែក​រំលែក​ចម្ងល់​របស់​ខ្លួន​នៅ​លើ​បណ្ដាញ​សង្គម​ព្រម​ទាំង​សុំ​យោបល់​ពី​បណ្ដា​អ្នក​លេង​អ៊ិន​ធឺណិតចំពោះ​រឿង​នេះ​ផង​ដែរ។ ស្ត្រី​រូប​នោះ​ថែម​ទាំង​ Tag ឈ្មោះ​ Carman ចូលក្នុង​ Comment ខាង​ក្រោម​ផុស​ខ្លួន​ហើយ​​សួរ​ថា «ស្វាមី​ខ្ញុំ​ប្រហែល​ជា​នៅ​អង្គុយ​ទល់​មុខ​អ្នក​ តើ​អ្នក​អាច​ជួយ​ឆែក​ឱ្យ​ខ្ញុំ​ផង​បាន​ទេ​ថា​ តើ​គាត់​មាន​នៅជាមួយ​នឹង​ស្រី​ផ្សេង​ឬអត់?»​

ថ្វី​ត្បិត​តែ​ Carman មិន​បាន​ឆ្លើយ​តប​ចំពោះ​ផុស​នោះ​ភ្លាម​​ ប៉ុន្តែ​ក្រោយ​មក​សៀវឡុង​នី​ ឆ្នាំ​១៩៩៥​ បាន​សរសេរ​រៀបរាប់​ថា​៖ «សួស្ដី​! ខ្ញុំ​សង្ឃឹម​ថា​អ្នក​អាច​គេង​លក់​ស្រួល​ដោយ​មិន​ចាំ​បាច់​បារម្ភ​នៅ​យប់​នេះ​។ ថ្ងៃ​នេះ​ពេល​ខ្ញុំ​នៅ​Lounge ព្រលានយន្ត ខ្ញុំ​មាន​អារម្មណ៍​ដឹង​ថា​បុរស​អង្គុយ​ទល់​មុខ​ខ្ញុំ​គាត់​លួច​ថត​រូប​ខ្ញុំ​។ ខ្ញុំ​មើល​ឃើញ​គាត់​អង្គុយ​តែ​ម្នាក់​ឯង​»

មិន​ត្រឹម​តែ​ធ្វើ​ចិត្ត​ត្រជាក់​ដែល​ត្រូវ​បាន​គេ​លួច​ថត​រូប​ តារា​រូប​នេះ​ថែម​ទាំង​ជួយ​លាក់​អត្តសញ្ញាណ​ឱ្យ​បុរស​រូប​នោះឡ​ថែម​ទៀត ដែល​តាម​ពិត​ទៅ​វា​មិន​មែន​ជា​អ្វី​ដែល​តារា​ស្រី​រូប​នេះ​ចាំ​បាច់​ត្រូវ​ធ្វើ​ទាល់​តែ​សោះ​។

ក្រៅ​ពី​អស់​សំណើច​និង​សប្បាយ​ចំពោះ​ស្ថានភាព​ដែល​បាន​រៀបរាប់​ខាង​លើ​នេះ​ អ្នក​លេង​អ៊ិន​ធឺណិត​ជា​ច្រើន​បាន​បង្ហាញ​ការ​សរសើរ​ចំពោះ​ Carman ដោយ​ Comment របស់​នាង​មាន​ចំនួន​ចុច​ Like រហូត​ដល់​១​ម៉ឺន​ដង​៕

ប្រភព៖ 8days

Share.