ភ្នំពេញ៖ ប្លន់ទាំងព្រឹកតែម្តង ក្រុមជនសង្ស័យ៤នាក់ប្រដាប់ដោយអាវុធខ្ចីបានចេញធ្វើសកម្មភាពភ្ជង់ប្លន់ វាយ នគរបាលព្រំដែនម្នាក់​អស់ជិត២០ម៉ឺនដុល្លារ ពេលស្ពាយកាបូបយកមាសទៅឲ្យប្រពន្ធលក់នៅផ្សារស្ទឹងមានជ័យចាស់។

ហេតុការណ៍នេះកើតឡើងកាលពីព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ស្ថិតនៅត្រង់ចំណុចផ្លូវបេតុង ខាងក្រោយផ្សារស្ទឹងមានជ័យចាស់ ក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ អ៊ន ហៀក ភេទប្រុសអាយុ៥៥ឆ្នាំ មុខរបរមន្ត្រីប៉ូលិសព្រំដែន ស្នាក់នៅផ្ទះលេខ៧៨ ក្រុម២ ភូមិមានជ័យ២ សង្កាត់ស្ទឹងមានជ័១ ខណ្ឌមានជ័យ។ ចំណែកប្រពន្ធឈ្មោះ អ៊ុង ផល្លា អាយុ៥២ឆ្នាំ មុខរបរលក់មាស ស្នាក់នៅជាមួយគ្នា។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតគាត់បានស្ពាយមួយដែលក្នុងនោះមាសទឹក១០ចំនួន១២តំលឹង ផ្លាកទីនទឹក៧និងទឹក៣ចំនួន២០០តំលឹង និងលុយខ្មែរ១៥លានរៀល ចេញពីផ្ទះរបស់គាត់រួចដើរទៅតូបលក់មាសរបស់ប្រពន្ធ នៅក្នុងផ្សារស្ទឹងមានជ័យចាស់ ខណៈនោះស្រាប់តែមានជនសង្ស័យចំនួន៤នាក់ ជិះម៉ូតូ២គ្រឿងប្រដាប់ដោយអាវុធខ្លី១ដើម ជិះតាមគាត់ពីក្រោយហើយដកកាំភ្លើងវាយក្បាលរបស់គាត់ ហើយទាញដណ្តើមយកកាបូបដាក់គ្រឿងអលង្ការបស់គាត់ រួចបាញ់គំរាមក្រុមអាជីវករចំនួន៣គ្រាប់ ហើយនាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោលតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងកើតហេតុ ដើម្បីធ្វើការសាកសួរ និងស្រាវជ្រាវតាមកាំរ៉ាសុវត្ថិភាពដើម្បីកំណត់មុខសញ្ញាជនសង្ស័យនាំយកមកចាត់ការតាមផ្លូវច្បាប់៕

អត្ថបទ៖ សង្គម

Share.