ប៉េកាំង៖ តារាចិនលោក Kris Wu និង ក្រុមការងារផ្នែកគ្រប់គ្រងបានចេញប្រកាសប្ដឹងទៅលើ Influencer ល្បីឈ្មោះមួយរូបដែលបាននិយាយថាខ្លួនគឺជាអតីតមិត្តស្រីរបស់ Kris Wu។
ដំណឹងក្ដៅគគុក កាលពីថ្មីៗនេះ គឺផ្ដើមចេញពីការបង្ហោះលើ Weibo កាលពីថ្ងៃទី៨ ខែកក្កដា កន្លងមក ដោយយុវសិស្សជានារីមួយរូបវ័យ ១៨ ឆ្នាំបានចោទប្រកាន Kris Wu បានប្រើធ្នាក់ថានឹងផ្ដល់ឱកាសចូលក្នុងពិភពសិល្បៈតាមរយៈការថតបទចម្រៀងជាវីដេអូ និង កុងត្រាច្រៀងជាមួយក្មេងស្រីៗ ដោយមួយចំនួនស្ថិតនៅជាអនីតិជននៅឡើយ។ ដោយអ្នកចោទប្រកាន់រូបនេះថែមទាំងលើកឡើងទៀតថាកញ្ញាមានភស្ដុតាងបញ្ជាក់ទៀតថាស្រីៗទាំងនោះភាគច្រើនកើតក្រោយឆ្នាំ២០០០។
នាងបានបញ្ចេញរូបថត Screenshots នៃបទសន្ទនាដែលមិនបញ្ជាក់ពីសមាសភាពរបស់ជនរងគ្រោះ ដែលបាននិយាយថាពួកគេបានចាញ់បញ្ឆោតឱ្យលេងហ្គេមផឹកស្រា បន្ទាប់មកតារាចម្រៀងខាងលើបានប្រើប្រាស់ពាក្យផ្អែមល្ហែមឱ្យចំណាយពេលមួយយប់នៅជាមួយនឹងគេ។
ផលិតកម្មរបស់ Kris Wu បានចេញមកប្រកាសថារឿងនេះនឹងដាក់រាយការណ៍ទៅកាន់ប៉ូុំលិស ក៏ដូចជាប្ដឹងចំពោះអ្នកដែលបានបង្ខូចគេឈ្មោះរបស់តារាចម្រៀងដ៏មានប្រជាប្រិយរបស់ចិនរូបនេះផងដែរ។
តុលាការប៉េកាំង បានចេញមកច្រានចោលការចោទប្រកាន់ថែមទាំងអះអាងទៀតថា Screenshots ខាងលើបង្កើតឡើងគឺដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីមហាជន។
យ៉ាងណាមិញឆ្លើយតបចំពោះការចោទប្រកាន់មកលើនាង យុវតីរូបនេះបានផុសនៅថ្ងៃបន្ទាប់ថា «ពួកយើងគ្រាន់តែចង់បានការសុំទោសសាមញ្ញមួយ។ តើហេតុអ្វីបានជាពិបាកបែបនេះ?»
នាងថែមទាំងបានបង្ហាញភាពជឿជាក់លើប្រព័ន្ធយុត្តិធម៌របស់ប្រទេសចិន ហើយបានបញ្ជាក់ដែរថានាងកំពុង រៀបចំរបាយការណ៍ និងភស្ដុតាងដើម្បីបញ្ជូនទៅប៉ូលិស។
ចុងបញ្ចប់នៃការផុសរបស់នាង នាងថែមទាំង Tag បញ្ចូលគណនីផ្លូវការរបស់ប៉ូលិសប្រទេសចិន ក៏ដូចជាទស្សនាវដ្ដីប្រជាជនប្រចាំថ្ងៃរបស់ចិនចូលក្នុងការបង្ហោះរបស់នាងផងដែរ។