ព្រះសីហនុ៖ ជនសង្យ័យ៧នាក់ត្រូវបានសមត្ថកិច្ចឃាតត់ខ្លួន បន្ទាប់ពីធ្វើសម្មភាពកាប់វាយប្លន់បុរសម្នាក់បណ្តាលរបួសក្បាលធ្ងន់ធ្ងរកាលពីវេលាម៉ោងជិត៤ទៀបភ្លឺ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ នៅម្តុំមុខកាស៊ីណូយ៉ាព័រ ស្ថិតនៅក្រុមទី១០ ភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ​ ។

This image has an empty alt attribute; its file name is កាប់ប្លន់-1.jpg

ជនរងគ្រោះឈ្មោះ ស៊ាន ប៊ឺត ភេទប្រុស២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករកាប៉ាល់ មានទីលំនៅភូមិ៣ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ។

តាមរបាយការណ៍ពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុឲ្យដឹងថា មានក្រុមជនសង្សយ័ប្រហែល៣០នាក់ ធ្វើសកម្មភាពប្លន់វាយនិងកាប់បុរសម្នាក់ បណ្តាលឲ្យជនរងគ្រោះរបួសក្បាលធ្ងន់ធ្ងរ ត្រូវបញ្ជូនទៅសង្រ្គោះនៅមន្ទីពេទ្យ ។ ក្រោយកើតហេតុ ភ្លាមៗសមត្ថកិច្ចចាប់ឃាត់ខ្លួនបានជនសង្សយ័ចំនួន៧នាក់ នឹងកំពុងស្រាវជ្រាវតាមចាប់ខ្លួនបក្ខពួកផ្សែងទៀតដែលកំពុងរត់គេចខ្លួន។

តាមក្រុមគ្រួសារជនរងគ្រោះបានឲ្យដឹង នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ជនរងគ្រោះបានទទួលមរណភាពហើយនៅមន្ទីរពេទ្យ៕

អត្ថបទ៖ព្រះសីហនុ

Share.