សូមអបអរសាទរកីឡាករ ម៉ូត លី (Mot Ly) ដែលទទួលបានចំណាត់ថ្នាក់លេខ ១ ក្នុងប្រភេទវិញ្ញាសា eFootball-Console បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ នាថ្ងៃទី២៤ មិថុនា សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) បានប្រកាសរកឃើញកីឡាករជើងឯក វិញ្ញាសា eFootball-Console ហើយ។
![](https://cdn.troryorng.com/wp-content/uploads/2023/06/27233833/35ds-1024x1024.jpg)
ម៉ូត លី (Mot Ly) គឺជាកីឡាករតំណាងឲ្យកម្ពុជា ទៅចូលរួមប្រកួតពានរង្វាន់អាស៊ីអាគ្នេយ៍ IFel South East Asia 2023 នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ដែលនឹងមានការចូលរួមពីកីឡាករជើងខ្លាំងតំណាងប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ចំនួន ៨ ចូលរួមផងដែរ ខណ:ពេលវេលានៃការប្រកួត ត្រយង នឹងជម្រាបជូននៅពេលក្រោយ៕
![](https://cdn.troryorng.com/wp-content/uploads/2023/06/27233836/54dfh-1024x1024.jpg)
![](https://cdn.troryorng.com/wp-content/uploads/2023/06/27233834/%E1%9F%A5%E1%9F%A4%E1%9E%9A%E1%9E%8A%E1%9E%90-1024x1024.jpg)
![](https://cdn.troryorng.com/wp-content/uploads/2023/01/28043752/Troryorng-Telegram-1-1024x126-1-1-1.jpg)