សហព័ន្ធបាល់ទាត់កម្ពុជា បានបញ្ជីឈ្មោះកីឡាករយុវជនអាយុក្រោម១៩ឆ្នាំ សម្រាប់ត្រៀមចូលរួមក្នុងការប្រកួតពានរង្វាន់កម្រិតអាស៊ាន ASEAN U19 Boys’ Championship 2024 ដែលប្រទេសប្រទេសឥណ្ឌូនេស៊ី ជាម្ចាស់ផ្ទះ។

ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម១៩ឆ្នាំ ក្រោមការដឹកនាំដោយគ្រូបង្វឹកខ្មែរ ភា សុភ័ក្រ្តា បានកោះហៅកីឡាករឆ្នើមចំនួន ២៣នាក់ត្រៀមចូលរួមក្នុងការប្រកួតពានរង្វាន់ជើងឯកក្នុងតំបន់អាស៊ាន មានដូចជា៖

ក្រុមគោព្រៃជំទងកម្ពុជា គឺស្ថិតនៅពូល A ជាមួយប្រទេសឥណ្ឌូនេស៊ី, ទីម័រខាងកើត និងហ្វីលីពីន។ ពូល B មានក្រុមជម្រើសជាតិឡាវ, វៀតណាម, មីយ៉ាន់ម៉ា និងអូស្ត្រាលី។ ពូល C មានក្រុមម៉ាឡេស៊ី, ថៃ, សិង្ហបុរី និងប៊្រុណេ។

កម្មវិធីនៃការប្រកួតរបស់ក្រុមគោព្រៃកម្ពុជា៖

សូមរំកលឹកថា លោក ភា សុភក្រ្តា ត្រូវបានតែងតាំងជាគ្រូបង្គោលរបស់ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ ។

ខណៈការដឹកនាំក្រុមជម្រើសជាតិអាយុក្រោម ១៩ឆ្នាំ គឺមានលោក ឈូក ពិសិដ្ឋ ជាអ្នកចាត់ការក្រុម លោក អ៊ុក សុធី, លោក ខែក ខេមរិន, និងលោក អ៊ុំ សេរីរត័្ន ជាគ្រូជំនួយជម្រើសជាតិ។

ព្រឹត្តិការណ៍ពានរង្វាន់បាល់ទាត់ប្រចាំតំបនអាស៊ាន ASEAN U19 Boys’ Championship 2024 ដែលប្រទេសឥណ្ឌូនេស៊ី ជាម្ចាស់ផ្ទះគ្រោងនឹងចាប់ផ្តើមការប្រកួតចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ មាន១២ក្រុមចូលរួមប្រកួត បែងចែកជា៣ពូល ក្នុងមួយពូលគឺមាន៣ក្រុម។

ចំពោះរូបមន្តប្រកួតគឺក្រុមដែលឈរនៅលេខ១ទាំង ៣ពូល នឹងមានកៅអីទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈក្រុមលេខ២ល្អ ១ក្រុមនឹងឡើងទៅបង្គប់នៅវគ្គ៤ក្រុមនោះតែម្តង ប្រកួតគ្នានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ រួចបន្តយក២ក្រុមទៅវគ្គផ្តាច់ព្រ័ត្រ។

គួរឱ្យដឹងថា ពានរង្វាន់បាល់ទាត់ប្រចាំតំបន់អាស៊ាន ASEAN U19 Boys’ Championship 2024 ត្រូវបានបង្តើតឡើងតាំងពីឆ្នាំ២០០២ ដោយឆ្នាំនោះកម្ពុជា ជាម្ចាស់ផ្ទះ ហើយប្រទេសដែល​ទទួលរៀ​ប​ចំជាម្ចាស់ផ្ទះបានច្រើនជាងគេ គឺវៀតណាម ចំនួន៨លើក ខណៈក្រុមដែលឈ្នះជើង​ឯកច្រើនជាងគេគឺ​ប្រទេស​​ថៃ និងអូស្ត្រាលី ចំនួន៥លើកដូចគ្នា៕

Share.