កីឡាករ PEOU SOENGHOUR ទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងការប្រកួតកីឡា E-Sport ប្រភេទវិញ្ញាសា eFootball-Mobile ក្រោយយកឈ្នះកីឡាករ SENG TRI នៅវគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃទី២៥ មិថុនា កន្លងទៅ។
![](https://cdn.troryorng.com/wp-content/uploads/2023/06/27233518/65gf-2-1024x1024.jpg)
ដូចនេះ PEOU SOENGHOUR គឺជាកីឡាករតំណាងឲ្យកម្ពុជា ទៅចូលរួមប្រកួតពានរង្វាន់អាស៊ីអាគ្នេយ៍ IFel South East Asia 2023 នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ដែលនឹងមានការចូលរួមពីកីឡាករជើងខ្លាំងតំណាងប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ចំនួន ៨ ចូលរួមផងដែរ។
ដោយលែកសម្រាប់កីឡាករ ម៉ូត លី (Mot Ly) ដែលទទួលបានចំណាត់ថ្នាក់លេខ ១ ក្នុងប្រភេទវិញ្ញាសា eFootball-Console បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ នាថ្ងៃទី២៤ មិថុនា សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) បានប្រកាសរកឃើញកីឡាករជើងឯក វិញ្ញាសា eFootball-Console ហើយ៕
![](https://cdn.troryorng.com/wp-content/uploads/2023/06/27233517/%E1%9F%A5%E1%9F%A6%E1%9E%84%E1%9E%A0%E1%9E%8A-1024x1024.jpg)
![](https://cdn.troryorng.com/wp-content/uploads/2023/01/28043752/Troryorng-Telegram-1-1024x126-1-1-1.jpg)