ក្រុមកីឡាករជម្រើសជាតិកីឡាអេឡិចត្រូនិក កម្ពុជា អ្នកចម្បាំងអង្គរ (Angkor Warriors) ក្នុងប្រភេទវិញ្ញាសា eFootball-Console និងវិញ្ញាសា eFootball-Mobile បញ្ចប់ភារកិច្ចត្រឹមវគ្គសន្សំពិន្ទុ ដោយឈរលើលេខរៀងទី៧ ក្នុងតារាង ក្នុងការចូលរួមប្រកួតក្នុងកម្មវិធី IFeL South East Asia Championship 2023 សាធារណរដ្ឋ (Indonesia)។
![](https://cdn.troryorng.com/wp-content/uploads/2023/07/27225401/77-1024x1024.jpg)
ដោយឆ្លងកាត់វគ្គសន្សំពិន្ទុ ប្រកួតចំនួន ៧ជុំជាលទ្ធផល ជម្រើសជាតិអ្នកចម្បាំងអង្គររបស់កម្ពុជាយើង គឺកីឡាករ ម៉ូត លី និងកីឡាករ ពៅ សឹងហួរ មិនបានបន្តទៅកាន់វគ្គ Knock Out បានទេ គឺត្រូវបញ្ចប់ភារកិច្ចត្រឹមវគ្គសន្សំពិន្ទុ ដោយឈរលើលេខរៀងទី៧ ក្នុងតារាង។ ទោះជាលទ្ធផលលើកនេះមិនទាន់ល្អ តែនេះគឺជាបទពិសោធន៍ថ្មីមួយសម្រាប់វិស័យកីឡាអេឡិចត្រូនិក វិញ្ញាសា eFootball។
ក្រោយបញ្ចប់ការប្រកួតអស់រយ:ពេល ៤ថ្ងៃ បានរកឃើញក្រុមជើងឯក គឺបានទៅលើប្រទេសថៃ ខណៈជើងឯករងបានលើម្ចាស់ផ្ទះឥណ្ឌូណេស៊ី។ ខាងក្រោមនេះជាលទ្ធផលនៃការប្រកួតទាំង៧ជុំ ស្មើនឹង១៤ ប្រកួត Console ៧ ប្រកួត និង Mobile ៧ ប្រកួត ក្នុងពានរង្វាន់ IFel South East Asia Championship 2023៖
![](https://cdn.troryorng.com/wp-content/uploads/2023/07/27225400/1-10-1024x1024.jpg)
![](https://cdn.troryorng.com/wp-content/uploads/2023/07/27225358/2-6-1024x1024.jpg)
![](https://cdn.troryorng.com/wp-content/uploads/2023/07/27225357/3-2-1024x1024.jpg)
![](https://cdn.troryorng.com/wp-content/uploads/2023/07/27225355/4-1024x1024.jpg)
![](https://cdn.troryorng.com/wp-content/uploads/2023/07/27225352/5-1024x1024.jpg)
![](https://cdn.troryorng.com/wp-content/uploads/2023/07/27225354/6-1024x1024.jpg)
![](https://cdn.troryorng.com/wp-content/uploads/2023/07/27225356/7-1024x1024.jpg)
សូមជម្រាបថា ព្រឹត្តិការណ៍ Ifel South East Asia Championship មានប្រទេស ៨ ចូលរួមប្រកួត មានដូចជា កម្ពុជា, ម៉ាឡេស៊ី, ឥណ្ឌូណេស៊ី, វៀតណាម, មីយ៉ាន់ម៉ា, ប្រ៊ុយណេ, ថៃ និងឡាវ ការបករកួតបានប្រព្រឹត្តិទៅកាលពីថ្ងៃទី១៣ ដល់ ១៦ ខែកក្កដា ឆ្នាំ២០២៣ ប្រកួតលើវិញ្ញាសា eFootball-Console និងវិញ្ញាសា eFootball-Mobile៕
![](https://cdn.troryorng.com/wp-content/uploads/2023/01/28043752/Troryorng-Telegram-1-1024x126-1-1-1.jpg)