![](https://cdn.troryorng.com/wp-content/uploads/2023/08/27214933/hjh.png)
កាលពីល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ សហពន្ធ័កីឡាអេឡិចត្រូនិកកម្ពុជា បានបញ្ជូនកីឡាករជម្រើសជាតិអ្នកចម្បាំងអង្គរ ទឹម វង្សរ៉ាវុធ ចូលរួប្រកួតជើងឯកពិភពលោក លើកទី១៥ (15th WE Championships)។
ណើរទៅកាន់ប្រទេសរ៉ូមានី ដើម្បីចូលរួមកិច្ចប្រជុំទូទៅប្រចាំឆ្នាំ ២០២៣ របស់សហពន្ធ័កីឡាអេឡិចត្រូនិកអន្តរជាតិ (IESF) និងការប្រកួតជើងឯកពិភពលោក លើកទី១៥ (15th WE Championships) វិញ្ញាសា efootball-console។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតជើងឯកពិភពលោក (15th WE Championships) លើកទី១៥ ធ្វើឡើងនៅទីក្រុង IASI ប្រទេសរ៉ូម៉ានី សម្រាប់កីឡាករកម្ពូជាដឹកនាំដោយឯកឧត្តម លន់ សាមឌី អគ្គលេខាធិការសហពន្ធ័កីឡាអេឡិចត្រូនិកកម្ពុជា ការប្រកួតនឹងចាប់ផ្តើមពីថ្ងៃទី២៤ ខែសីហា ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣៕
![](https://cdn.troryorng.com/wp-content/uploads/2023/08/27214935/3dh-1024x768.jpg)
![](https://cdn.troryorng.com/wp-content/uploads/2023/01/28043752/Troryorng-Telegram-1-1024x126-1-1-1.jpg)