អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានគូសបញ្ជាក់ក្នុងសេចក្ដីបំភ្លឺថាការលើកឡើងថារាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្កើតពន្ធថ្មី ឬដំឡើងអត្រាពន្ធ គឺពុំឆ្លុះបញ្ចាំងពីការពិតនោះទេ។
អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចេញសេចក្ដីបំភ្លឺ៥ទំព័រ ដើម្បីឆ្លើយតបនឹងការលើកឡើង តាមបណ្តាញសង្គមមួយចំនួនដោយភាន់ច្រឡំ ឬក្នុងចេតនាបំភាន់ មួលបង្កាច់ និងចោទប្រកាន់ ដែលពុំបានឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹងប្រែងចូលរួមចំណែកយ៉ាងសស្រាក់សស្រាំរបស់អគ្គនាយកដ្ឋានពន្ធដារ។
អគ្គនាយកដ្ឋានពន្ធដារ បានអះអាងអំពីទំនួលខុសត្រូវខ្ពស់ចំពោះជាតិ ក្នុងការអនុវត្តតួនាទីភារកិច្ចលើការងារគ្រប់គ្រងប្រមូលចំណូលពន្ធស្របតាមច្បាប់ស្តីពីសារពើពន្ធ និងបានជម្រាបសាធារណជនជ្រាបថា កន្លងមកអគ្គនាយកដ្ឋានពន្ធដា តែងប្រកាន់ខ្ជាប់នូវគោលការណ៍ពង្រឹងអភិបាលកិច្ចល្អ៕
![](https://cdn.troryorng.com/wp-content/uploads/2023/09/27204157/photo_2023-09-27_07-37-12-724x1024.jpg)
![](https://cdn.troryorng.com/wp-content/uploads/2023/09/27204156/photo_2023-09-27_07-37-13-724x1024.jpg)
![](https://cdn.troryorng.com/wp-content/uploads/2023/09/27204155/photo_2023-09-27_07-37-14-724x1024.jpg)
![](https://cdn.troryorng.com/wp-content/uploads/2023/09/27204154/photo_2023-09-27_07-37-15-724x1024.jpg)
![](https://cdn.troryorng.com/wp-content/uploads/2023/09/27204153/photo_2023-09-27_07-37-16-724x1024.jpg)