Angelina Jolie ម្ចាស់ស្នាដៃសម្ដែង Maleficent ដែលបានធ្វើឱ្យអ្នកដែលធ្លាប់តែស្អប់តួអង្គមួយនេះបែរជាត្រលប់មកស្រលាញ់និងអាណិតបានបង្ហាញស្នាដៃថ្មីមួយទៀតតាមរយៈភាពយន្តបែបភ័យរន្ធត់ «For Those Who Wish Me Dead» ដែលជាស្នាដៃដឹកនាំរបស់លោក Taylor Sheridan។
ភាពយន្តដែលផលិតចេញពីប្រលោមលោករបស់លោក Michael Koryta បោះពុម្ពផ្សាយកាលពីឆ្នាំ២០១៤ ដែលមានឈ្មោះដូចគ្នានេះ Angelina Jolie សម្ដែងជាតួអង្គម្នាក់ឈ្មោះ Hannah អ្នកពន្លត់អគ្គីភ័យដែលធ្លាប់ជួបឧប្បត្តិហេតុធ្វើឱ្យមានការបាត់បង់កាលពីអតីតកាលខណៈដែលខ្លួនកំពុងប្រតិបត្តការងារ។ Hannah ត្រូវចេញមុខការពារ Conner ( Finn Little) ពីការតាមប្រមាញ់ជីវិតពីឃាតករពីររូប ( Nicholas Hoult និង Aiden Gillen) ប៉ុន្តែនៅពេលដែលឃាតករប្រើកាំភ្លើងម៉ាស៊ីនដើម្បីបំបិទមាត់អ្នកទាំងពីរមិនបានពួកគេក៏ដុតភ្លើងដើម្បីបង្កើតផ្សែងឱ្យ Hannah និង Conner ចេញមកខាងក្រៅ។
«Those Who Wish Me Dead» បានកំណត់កាលបរិច្ឆេទបញ្ចាំងនៅរោងភាពយន្តនាសហរដ្ឋអាមេរិករួចរាល់ហើយព្រមទាំងមានការ Streaming លើ HBO Max នៅថ្ងៃទី១៤មេសាឆ្នាំ២០២១ខាងមុខនេះ៕