ស្ទឹងហាវ៖ ជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានចូលទៅប្លន់ នៅផ្ទះលក់ចាប់ហួយមួយកន្លែង ព្រមទាំងបានវាយម្ចាស់ផ្ទះរបួស២នាក់។ ចំណែកកូនប្រុសដែរជនសង្ស័យនាំទៅ ត្រូវដេកស្លាប់នៅក្នុងព្រៃខាងក្រោយផ្ទះ ស្ថិតនៅឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នៅវេលាជិតម៉ោង៩យប់ ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣នេះ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនកើតហេតុ ជនសង្ស័យបានធ្វើជាមកទិញទិញស្រាបៀរ រួចឱ្យកូនប្រុសម្ចាស់ផ្ទះម្នាក់ ទៅជាមួយខ្លួនដើម្បីទៅយកលុយ មួយសន្ទោះក្រោយមកក្រុមជនសង្ស័យបានត្រឡប់មកម្តងទៀត ដោយធ្វើសកម្មភាពវាយប្លន់ម្ចាស់ផ្ទះលក់ចាប់ហួយបណ្តាលឱ្យរបួស២នាក់ ហើយបានយកមាស និងប្រាក់មួយចំនួន។ចំណែកកូនប្រុស ដែរពួកជនសង្ស័យនាំទៅក៏មិនឃើញត្រឡប់មកវិញទៀត។

ជនរងគ្រោះទី១ ឈ្មោះ ខុន រី ភេទស្រី អាយុ៣៦ឆ្នាំ ត្រូវជាក្មួយម្ចាស់ផ្ទះ និងទី២ ឈ្មោះ ហុឹម ខេន ភេទស្រី អាយុ៨១ ឆ្នាំ ជាម្ចាស់ផ្ទះ ។ ចំណែកកូនប្រុសដែរជនសង្ស័យនាំទៅមាននោះឈ្មោះ ហុឹម ប៉ូឡូ ភេទប្រុសអាយុ៤៣ឆ្នាំ។

តាមសមត្ថកិច្ចបានបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ សមត្ថកិច្ចបានរកឃើញសាកសពកូនប្រុសម្ចាស់ផ្ទះនោះ ដេកស្លាប់នៅក្នុងព្រៃខាងក្រោយផ្ទះជនរងគ្រោះ ប្រហែលជិត១០០ម៉ែត្រ។ បច្ចុប្បន្ន សមត្ថកិច្ច ចម្រុះ កំពុងស្រាវជ្រាវរកក្រុមជនល្មើស​យកមកចាត់ការណ៍តាមផ្លវច្បាប់៕

អត្ថបទ៖ ព្រះសីហនុ

Share.