មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តព្រុសបុកជាមួយនឹងម៉ូតូស្គុបពីពេញទំហឹង  បណ្ដាលឲ្យខូចខាតយ៉ាងដំណំចំណែកមនុស្សរងរបួសស្រាល។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង០០នាទី  ថ្ងៃទី០២ ខែសីហាឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវ ៣៧១ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពពីអ្នកបើកបររថយន្តព្រុសបានឱ្យដឹងថា មុនពេលកើតហេតុរូបគាត់បានបើក រថយន្តមួយគ្រឿងម៉ាកព្រុសពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ:2BH-9328 បើកបរ តាម បណ្ដោយផ្លូវ ៣៧១ក្នុងទិសដៅពីកើតទៅលិចខណៈមកដល់ចំណុចកើតហេតុស្របពេល ក៏មានម៉ូតូមួយគ្រឿងម៉ាកស្កុបពីពណ៌សពាក់ស្លាកលេខភ្នំពេញ1CP-9869មកបញ្ច្រាស់ទិសគ្នា បើកគេចពីររឺម៉កកំពុងបត់ពីមុខជ្រុលមកបុករថយន្តគាត់ពេញទំហឹងបណ្ដាលឲ្យរថយន្តនឹងម៉ូតូរងការខូចខាតយ៉ាងដំណំ ចំណែកអ្នកជិះម៉ូតូរបួសស្រាល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ វាស់វែងយកម៉ូតូ និង រថយន្តដាក់អែបខាងបញ្ជៀសការកកស្ទះចរាចរណ៍ទុកពេលឲ្យភាគីទាំងពីរធ្វើការសម្រប សម្រួលគ្នា។ក្រោយមកភាគីខាងម៉ូតូបានព្រមចេញថ្លៃជួសជុលរថយន្តចំនួនពាក់កណ្ដាលទៅឱ្យភាគីខាងរថយន្តដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

អត្ថបទ៖សាវី

Share.