ភ្នំពេញ៖ ខ្យល់កន្ដ្រាក់បោកបក់ធ្វើឲ្យដើមឈើមួយដើមដួលរលំ នៅសួនលម្អផ្លូវនៅចំណុចសួនខាងជើងនាគបាញ់ទឹកនៅ សង្កាត់ចតុមុខ ខណ្ឌដូនពេញរាជធានីភ្នំពេញ កាលវេលាម៉ោង៣ និង៣០ នាទីរសៀលថ្ងៃទី២ ខែសីហាឆ្នាំ២០២១។ 

បើយោងតាមប្រភពពីប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គឺមានខ្យល់កន្ត្រាក់បក់យ៉ាងខ្លាំងតែមិនមានភ្លៀងនោះទេក្ រោយមកក៏បោកបក់ដើមឈើបណ្ដាលឱ្យរំលំចំនួន១ដើមនៅតាមសួនតែមិនបណ្ដាលឲ្យមានអ្នករងរបួសឬប៉ះពាល់ដល់អ្នកធ្វើដំណើរនោះទេ។

បន្ទាប់មកអាជ្ញាធរមូលដ្ឋានបានចុះមកត្រួតពិនិត្យ និងបានឲ្យកម្លាំងចុះទៅធ្វើការកាត់យកដើមឈើចេញពីកន្លែងកើតហេតុដើម្បីទុកកន្លែងនេះយកកូនឈើថ្មីមកដាំជំនួសវិញ ដើម្បីលម្អសួនតាមដងផ្លូវសាធារណ:បន្តទៀត៕

អត្ថបទ៖ ស្វាយ ភឿន

Share.