បន្ទាយមានជ័យ៖ ការបាក់រលំប្លង់សេអគារផ្ទះសំណាក់កម្ពស់ ៦ជាន៎ ស្មើរ៤ ល្វែង ១កន្លែង កំពុងសាងសង់នៅចំណុចស្រះសួគ៌ ភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មន្ត្រីសមត្ថកិច្ចសន្និដ្ឋានបឋមថា មូលហេតុមកពីសាងសង់ខុសបច្ចេកទេស ដោយសារ ជន្ទល់ទម្រប្លង់សេ វែងៗពេកហើយយោលញ័រនៅពេលទ្រ ទម្ងន់ស៊ីម៉ងត៍ធ្ងន់ និង បុកពីរថយន្តក្រឡុកផងទើបបណ្តាលឱ្យបាក់រលំបែបនេះ ។

លោកវរសេនីយ៍ឯក សៅ សារឿ ន អធិការនគរបាលក្រុងប៉ោយប៉ែតបានឱ្យដឹងថា នៅវេលា ម៉ោង១០ព្រឹ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ មានហេតុការណ៍បាក់ប្លង់សេ អគារកំពុងសាងសង់ ស្ថិតនៅចំណុចស្រះសួគ៌ ស្ថិតភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានម្ចាស់ ឈ្មោះ យឹម គឹមអៀង ភេទប្រុស អាយុ ៤០ ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមិ គីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មុខរបរ អាជីវករ 

លោកអធិការបានបន្តថា ៖ អគារកំពុងសាងសង់បាក់ធ្លាក់នេះ មានទទឹង១២ម៉ែត្រ និងបណ្តោយ ១៦ ម៉ែត្រ កំពុងចាក់ប្លង់សេ ជាន់ទី១។ ក្នុងនោះបណ្តាលឱ្យគ្រោះថ្នាក់មនុស្ស៖ ទី១ ឈ្មោះ នី ស្រី និច អាយុ១៩ ឆ្នាំ ភេទស្រី ជនជាតិខ្មែរជា កម្មករសំណង់ ស្នាក់នៅភូមិអូរជ្រៅ សង្កាត់ ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ របួសបាក់ជើងខាងស្តាំ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅ គ្លីនិក អគារថ្មី ភូមិអូរជ្រៅ និង ២នាក់ ទៀតរបួសស្រាលៗ ។

លោកវរសេនីយ៍ឯក សៅ សារឿន បានបន្តថា ៖ មូលហេតុបឋមដែលមន្ត្រី សមត្ថកិច្ច និង អាជ្ញាធរសន្និដ្ឋាន គឺការសាងសង់នេះខុសលក្ខណៈបច្ចេកទេស ។ ជាមួយនឹងហេតុការណ៍ នោះ ដែរ លោក ឡុ ង វុធ អនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យបានប្រាប់ឲ្យដឹងដែរថា ៖ ករណីនេះ លោក និង មន្ត្រីបាននឹងចុះទៅដល់កើតហេតុ ដើម្បីពិនិត្យ និងរកមូលហេតុ នៃការរលំបាក់ប្លង់សេ អគារនោះ ។

លោក ឡុ ង វុ ធ បានបន្តថា ៖ យោងឯកសារសំណង់នោះ មានច្បាប់អនុញ្ញាតិសាងសង់ ដែល ស្នើត្រឹមការិយាល័យច្រកចេញ – ចូល តែមួយ នៃសាលាក្រុងប៉ោយប៉ែ ត ។ ចំពោះមូលហេតុ នៃការរលំបាក់ប្លង់សេនោះ មន្ត្រីជំនាញបាន និងកំពុងស្រាវជ្រាវនៅឡើយ ។ ប៉ុន្តែមន្ត្រីជំនាញ សន្និដ្ឋានបឋមថា មូលហេតុអាចបណ្តាលមកពីករណីបច្ចេកទេស គឺជន្ទល់ទម្រប្លង់សេ វែងៗ ពេកហើយ វាយោលញ័រ នៅពេលវាទ្រទម្ងន់ ស៊ីម៉ងត៍ ចាក់ប្លងសេធ្ងន់ និងបាញ់ពីរថយន្ត ក្រឡុក ស៊ីម៉ងត៍ផង វាក៏គ្រេចទើបបណ្តាលឱ្យបាក់រលំតែម្តង ។ លោកថា ៖ សំណង់នេះ ត្រូវ ផ្អាកបណ្តោះអាសន្ន រង់ចាំការសម្រេចពីជំនាញ និង អាជ្ញាធរពាក់ព័ន្ធ ។

លោកវរសេនីយ៍ ព្រំ ពិសិដ្ឋ អធិការរងទទួលផ្នែកព្រហ្មទណ្ឌ ក្រុងប៉ោយប៉ែត បានប្រាប់ថា ៖ អំពីកម្មការិនី រងរបួស ក្រោយពេលបញ្ជូនបន្តទៅមន្ទីរពេទ្យខេត្ត មិត្តភាពកម្ពុជា-ជប៉ុន មង្គល បូ រី ហើយ ត្រូវពិនិត្យ និងថតឆ្លុះឃើញថា ជើងនាងមិនបាក់ទេគ្រាន់តែរបួសគ្រាំខ្លាំងប៉ុណ្ណោះ ។ ចំពោះម្ចាស់សំណង់ និងមេក្រុមជាង ក៏មិនត្រូវបានឃាត់ខ្លួនដែរ ៕

Share.