ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា (Cambodian Premier League) រដូវកាលឆ្នាំ២០២៣-២៤ បាន​ដំណើរ​ការ​ ដល់សប្តាហ៍ទី១៦ហើយ នៅ​ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ នេះមានការប្រកួតចំនួន៣គូ នឹង​ប្រជែងុំគ្នា​នៅ​លើទីលាន។

កម្មវិធីប្រកួត​ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ សប្ដាហ៍ទី១៦៖

កងយោធពលខេមរភូមិន្ទ ប៉ះ វិសាខា ម៉ោង ៦:០០ នាទីយប់ នៅកីឡដ្ឋានស្តាតចាស់
ព្រះខ័នរាជស្វាយរៀង ប៉ះ ព្រៃវែង ម៉ោង ម៉ោង ៦:០០ នាទីយប់ នៅកីឡដ្ឋានខេត្តស្វាយរៀង
ភ្នំពេញក្រោន ប៉ះ អង្គរថាយហ្គឺរ ម៉ោង ៦:០០ នាទីយប់ នៅកីឡដ្ឋាន Smart RSN

សម្រាប់​លទ្ធផល​ ប្រកួត​ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤ សប្ដាហ៍ទី១៦៖

-ណាហ្គាវើលដ៍ ០-០ បឹងកេត នៅកីឡដ្ឋាន​ខេត្តកំពង់ស្ពឺ
-អាយ អេស អាយ ដង្កោសែនជ័យ ១-១ គិរីវង់សុខសែនជ័យ នៅ​កីឡដ្ឋាន AIA Stadium KMH Park

Share.