សិល្បៈជាតិ៖ តាំងពីរាត្រីថ្ងៃទី២១ ខែមករា ឈានចូលមកដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ នេះ ប្រធានបទក្ដៅដែលអ្នកលេងបណ្ដាញសង្គម កំពុងជជែកវែកញែកគ្នានោះ គឺរឿងអតីតតារាចម្រៀង Lee Seung-hyun (លី សឹងហ៊ុន) ឬ ឈ្មោះក្នុងសិល្បៈ Seungri អតីតសមាជិក BigBang លេចមុខក្នុងកម្មវិធីជប់លៀងក្នុងក្លិបកម្សាន្តដ៏ធំមួយនាទីក្រុងភ្នំពេញ។ ត្បិតមានអ្នកគាំទ្រមួយចំនួនបានសម្ដែងពីការសប្បាយអរ ចំពោះវត្តមានអតីតតារាចម្រៀង K-pop ដ៏ល្បីល្បាញកម្រិតពិភពលោករូបនេះនៅកម្ពុជា ប៉ុន្តែសម្រាប់អ្នកដែលដឹងសាច់រឿងពិតដ៏ស្អុយគគ្រុកនៅពីក្រោយរូបភាពសុភាពនិងស្រស់សង្ហា របស់តារារូបនេះនៅប្រទេសកូរ៉េ ពួកគេហាក់មិនសប្បាយចិត្ត និងត្រេកអរចំពោះការមកដល់របស់ Seungri នោះឡើយ។
ទស្សនាវីដេអូព័ត៌មានទាំងស្រុង៖