សិល្បៈអន្តរជាតិ៖ ក្រោយមានដំណឹងចចាមអារាមថា លោកស្រី Ann ម្ចាស់ស្ថាប័ន Miss Universe ប្រកាសលក់កម្មសិទ្ធិជាម្ចាស់ទាំងស្រុងនៃស្ថាប័នមួយនេះ (Miss Universe Organization) ឱ្យទៅធុរជនជនជាតិមិចស៊ិក ហើយនឹងមានការប្រកាសដំណឹងស្ដីពី Miss Universe: New Era ជាសាធារណៈ នាទីក្រុងញូវយក សហរដ្ឋអាមេរិក នៅថ្ងៃទី២៣ ខែមករា។
យ៉ាងណាមិញលោកស្រី Ann ដែលជាប្រធានគ្រប់គ្រងនិងជាគណៈកម្មការ JKN បានចេញមកប្រកាសថាក្រុមហ៊ុនលោកស្រីបានកំពុងនឹងដំណើរការស្វែងរកអ្នកបណ្ដាក់ទុនដែលមានចំណេះដឹង និងសមត្ថភាព ក៏ដូចជាមូលធន ដើម្បីអាចជួយសម្រេចគោលដៅគ្រប់គ្រងការងារ និងអភិវឌ្ឍន៍ដល់ការរៀបចំការប្រកួត សម្រស់ដូចជា Miss Universe។
យ៉ាងណាមិញម្ចាស់ក្រុមហ៊ុន JKN រូបនេះបានលក់ភាគហ៊ុនក្រុមហ៊ុន JKN Legacy របស់ខ្កួន ដែលជាក្រុមហ៊ុនសម្រាប់ធ្វើធុរៈកិច្ចទាក់ទងទៅនឹងការប្រកួតបវរកញ្ញា និងគ្រប់គ្រងសិទ្ធិទៅលើបវរកញ្ញាដែលចូលរួមប្រកួតឱ្យទៅ Legacy Holding Group USA ដែលជាក្រុមហ៊ុនរបស់សេដ្ឋីជនជាតិមិចស៊ិក ក្នុងតម្លៃ១៦លានដុល្លារអាមេរិកស្មើនឹង៥០%នៃភាគហ៊ុនសរុប។
ចំពោះភារកិច្ចនិងទំនួលខុសត្រូវក្នុងការគ្រប់គ្រងស្ថាប័នបវរកញ្ញា MU អាចនឹងមានការផ្លាស់ប្ដូរមួយចំនួន ដោយក្រុមហ៊ុន LHG នឹងទទួលខុសត្រូវលើទឹកដីអាមេរិកខាងជើង និងអាមេរិកខាងត្បូង ហើយសម្រាប់ក្រុមហ៊ុន JNK នឹងទទួលខុសត្រូវនៅតំបន់អាស៊ី និងប្រទេសអាស៊ីផ្សេងៗទៀត៕