ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤នេះ នគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហាញមុខជនសង្ស័យប្រុសស្រីចំនួន ៥នាក់ជាសាធារណៈ ពាក់ព័ន្ធករណីលួចប្លន់យ៉ាងសកម្មក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។
![](https://cdn.troryorng.com/wp-content/uploads/2024/01/27164300/image-1045-1024x576.png)
សង្ស័យប្រុសស្រីទាំង ០៥នាក់នេះ ជាមុខសញ្ញាលួចឆក់ប្លន់យ៉ាងសកម្មក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ហើយត្រូវឃាត់ខ្លួនបានជាបន្តបន្ទាប់ កាលពីថ្ងៃទី២៥ ទី២៦ ខែមករា ឆ្នាំ២០២៤ កន្លងទៅនាពេលថ្មីៗនេះ បន្ទាប់ពីក្រុមជនសង្ស័យបានធ្វើសកម្មភាពលួច ឆក់ ប្លន់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌកំបូលនិងខណ្ឌសែនសុខ។
តាមការបញ្ជាក់ពីនគរបាលនៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រុមជនសង្ស័យទាំងនេះបានធ្វើសកម្មភាពព្រួតគ្នាវាយ និងធាក់ផ្តួល យកកាំភ្លើងខ្លីភ្ជង់ជនរងគ្រោះដើម្បីប្លន់យកម៉ូតូពីជនរងគ្រោះបានសម្រេចជាច្រើនករណីផងដែរ។
![](https://cdn.troryorng.com/wp-content/uploads/2024/01/27164259/image-1046-1024x768.png)
បន្ទាប់ពីធ្វើការបង្ហាញមុខជាសាធារណៈរួច ជនសង្ស័យទាំង០៥នាក់នេះត្រូវសមត្ថកិច្ច បានបញ្ជូនខ្លួនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕
![](https://cdn.troryorng.com/wp-content/uploads/2024/01/27164258/image-1047-1024x576.png)
អត្ថបទ៖ ទូច វិច្ឆិកា
![](https://cdn.troryorng.com/wp-content/uploads/2023/09/27204114/Troryorng-Telegram-1-1024x126-1-1-1-1.jpg)