ដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្ដល់ សេវាអត្តសញ្ញាណកម្មឱ្យកាន់តែល្អប្រសើរជូនប្រជាពលរដ្ឋ ជួយសម្រួលដល់បងប្អូនមន្ត្រីរាជការ បុគ្គលិក កម្មករ កម្មការិនី របស់ក្រុមហ៊ុន រោងចក្រ សហគ្រាស ឬគ្រឹះស្ថាននានា ដែលមានការមមាញឹកក្នុងម៉ោងការងាររដ្ឋបាល និងដើម្បីមានពេលវេលាសម្រាប់ថែទាំប្រព័ន្ធគ្រប់គ្រង ក្រសួងមហាផ្ទៃ បានសម្រេចកែសម្រួលថ្ងៃធ្វើការនៃការ ផ្តល់សេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលិខិតឆ្លងដែនធម្មតា ដោយដាក់ឱ្យដំណើរការពី ថ្ងៃពុធ រហូត ដល់ថ្ងៃអាទិត្យ (ឈប់សម្រាកនៅថ្ងៃចន្ទ និងអង្គារ) សម្រាប់ទីស្នាក់ការផ្តល់សេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិ ខ្មែរ និងលិខិតឆ្លងដែនធម្មតាប្រចាំនៅផ្សារអ៊ីអន ម៉ល សែនសុខ ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ នេះតទៅ។

Share.