ពានរង្វាន់ AFC U-20 Women’s Asian Cup 2024 ដែលប្រទេសអ៊ូសបេគីស្ថាន ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះចាប់ផ្តើមប្រកួតពីថ្ងៃទី៣ ដល់ថ្ងៃទី១៦ ខែមីនា ដោយមាន៨ក្រុមចូលរួម បែងចែកជា២ពូល ខណ:ក្រុមលេខ១ និង២ ទាំង២ពូលកក់កៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ស្របពេលក្រុមនារីអូស្រ្តាលី បន្តកាន់កាប់កំពូលតារាងពូល A ក្រោយឆ្លងកាត់២ប្រកួត ឈ្នះ២ មាន៦ពិន្ទុ ខណ:ជប៉ុន ឈ្នះកំពូលតារាងពូល B ក្រោយឆ្លងកាត់១ប្រកួត ឈ្នះ១ មាន៣ពិន្ទុ។

គួរដឹងថាពូល A មានក្រុមចូលរួមដូចជា៖ ចិនតៃប៉ិ, អូស្ត្រាលី, កូរ៉េខាងត្បូង និង អ៊ូសបេគីស្ថាន ខណ:ពូល B មានដូចជា៖ ជប៉ុន, កូរ៉េខាងជើង, ចិន និងវៀតណាម។

លទ្ធផលពូល A៖
– កូរ៉េខាងត្បូង ១-២ អូស្ត្រាលី
– អ៊ូសបេគីស្ថាន ០-២ ចិនតៃប៉ិ
– ចិនតៃប៉ិ ០-៦ កូរ៉េខាងត្បូង
– អូស្ត្រាលី ២-០ អ៊ូសបេគីស្ថាន។

លទ្ធផលពូល B៖

  • កូរ៉េខាងជើង ១-១ ចិន
  • ជប៉ុន ១០-០ វៀតណាម។

កម្មវិធីប្រកួតបន្ទាប់ពូល B៖

  • ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ វៀតណាម ប៉ះ កូរ៉េខាងជើង នៅកីឡដ្ឋាន Do’stlik
  • ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ ចិន ប៉ះ ជប៉ុន នៅកីឡដ្ឋាន JAR Stadium។

ពានរង្វាន់ AFC U-20 Women’s Asian Cup ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ ២០០២ ស្របពេលក្រុមជម្រើសជាតិនារីជប៉ុន ឈ្នះពានរង្វាន់នេះច្រើនជាងគេសរុប ៦លើក ខណ:ក្រុមនារីកូរ៉េខាងត្បូង ឈ្នះបាន២លើក៕

Share.