សិល្បៈជាតិ៖ ត្បិតថាជាតារាសម្ដែងល្បី ដោយសារតែភាពយន្តបែបវិទ្យាសាស្ត្រអ្នកក្លាហាន មានថាមពលពិសេស «Iron Man» ក្ដី ប៉ុន្តែលោកបែរជា ឈ្នះពានរង្វាន់អូស្ការតាមរយៈការសម្ដែងជាតួអង្គជំនួយ នៅក្នុងភាពយន្តប្រវត្តិសាស្ត្រ « OPPENHEIMER »។
រំលឹកដល់រឿងរ៉ាវពីអតីតកាល តារាសម្ដែងហូលីវូដរូបនេះធ្លាប់ជាអតីតអ្នកជាប់ពន្ធនាគារដោយសារពាក់ព័ន្ធនឹងគ្រឿងញៀនកាលពីឆ្នាំ 1996។ លោកបានសាងកេរ្តិ៍ឈ្មោះឡើងវិញតាមរយៈការសម្ដែងភាពយន្ត Iron Man ដោយលោកបានទទួលតម្លៃខ្លួន ឬតម្លៃហត់នឿយត្រឹមតែ500000 ដុល្លារប៉ុណ្ណោះ។ ទឹកប្រាក់ចំនួននេះសម្រាប់តួឯកក្នុងភាពយន្ត Hollywood នោះគឺជាចំនួនមួយតិចតួចបំផុត។ យ៉ាងណាមិញក្រោយពីលោកបានសម្ដែងភាពយន្តនេះហើយទទួលកសាងបាននូវភាពល្បីល្បាញ សម្រាប់ផលិតកម្ម Marvel នៅពេលដែលលោកសម្រេចចិត្តលាឈប់សម្ដែង Iron Man កាលពីឆ្នាំ២០១៩ តារារូបនេះទទួលបានលុយរហូតដល់ទៅ 450 ដុល្លារពី Marvel។
ត្បិតមានមតិខ្លះមិនសូវសប្បាយចិត្តដែលបុរសដ៏មានសមត្ថភាព អាចកែប្រែខ្លួនតាំងពីមនុស្សញៀនថ្នាំរហូតសម្រេចបានជោគជ័យជាច្រើនក្នុងអាជីពបែរជាទទួលបានត្រឹមពាន Supporting Actor តែអ្នកបើអ្នកដែលយល់ពីតម្លៃនៃពានរង្វាន់ក្នុងវិស័យភាពយន្តច្បាស់ជាដឹងហើយថាគ្រប់ពាននៃកម្មវិធីនេះសុទ្ធតែមានតម្លៃមិនអាចកាន់ថ្លៃបាននោះឡើយ ហើយក៏ជាសក្ខីកម្មមួយបញ្ជាក់ពីគុណភាពនិងគុណតម្លៃពិតរបស់ម្ចាស់ពានផងដែរ។ សូមអបអរសាទរ ក្រោយមានឈ្នះប្រជែងពានចំនួន៣ដង ទីបំផុត តារាសម្ដែង Robert Downey Jr. ឈ្នះពានអូស្ការដំបូងបំផុតក្នុងអាជីពជាតារាសម្ដែងរបស់គាត់គឺ ពាន Best Supporting Actor ពីក្នុងភាពយន្ត «OPPENHEIMER»៕