តារាសម្ដែងវ័យ ៧៩ឆ្នាំ លោកតា Oh Young Soo ត្រូវបានគេរកឃើញថាមានកំហុសដោយបានបំពានផ្លូវភេទលើតារាសម្ដែងមួយរូបកាលពីឆ្នាំ២០១៧។
កំហុសផ្លូវភេទរបស់លោកត្រូវបានគេរកឃើញថាមានពាក់ព័ន្ធនឹងករណីនៃបណ្ដឹងមួយដែលបានធ្វើឡើងកាលពីខែវិច្ឆិកា ឆ្នាំ២០២២។ លោកត្រូវបានគេចោទប្រកាន់ថាបានឱប កាន់ដៃ និងថើបថ្ពាល់តារាសម្ដែងមួយរូប ហើយជាច្រើនលើកច្រើនសារតារារូបនេះតែងតែឆ្លៀតឱកាសឱប កាន់ដៃ ថើបថ្ពាល់ ហើយចូលទៅក្នុងបន្ទប់ជួលរបស់នាង ព្រមទាំងបានប្រើពាក្យមិនសមរម្យពាក់ព័ន្ធនឹងរឿងផ្លូវភេទនៅលើ Comment ផងដែរ។
លោកត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារចំនួន៨ ខែ ព្យួរទោសឱ្យនៅក្រៅឃុំ២ឆ្នាំ និងត្រូវចូលក្នុងកម្មវិធីអប់រំហិង្សាផ្លូវភេទឱ្យគ្រប់៤០ម៉ោង ពីបទបំពានផ្លូវភេទលើតារាសម្ដែងម្នាក់កាលពីឆ្នាំ២០១៧។ យ៉ាងណាមិញសាមីខ្លួនបានអះអាងថាលោកនឹងដាក់ពាក្យប្ដឹងឧទ្ធរ៕