បាត់ដំបង៖ អាកាសធាតុប្រែប្រួលខ្លាំងបង្កជាភ្លៀង ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ បានបាញ់ស្លាប់យុវជន ១នាក់ក្នុងស្រុកថ្មគោល។

ម៉ុត សំរាំង ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅនៅភូមិទំពូង ឃុំតាម៉ឺន ស្រុកថ្មគោល

សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់បង្កឡើងធម្មជាតិនេះ បានកើតឡើងចំនួន ២ទីតាំងកាលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ។

  • ករណីទី១ ត្រង់ចំណុចវត្តទួលម្កាក់ ក្នុងភូមិអង់ត្បូង ឃុំតាពូង បណ្តាលឲ្យប៉ើងខូចខាតដំបូលកុដិចំនួន ១ខ្នង របើកស័ង្កសីអស់ចំនួន ១៤សន្លឹកនៅម៉ោងម៉ោង ០៥:៣០នាទីល្ងាច ។
  • ករណីទី២ ត្រង់ចំណុចទួលថ្ងាន់ធំ ក្នុងក្រុមទី ២០ ភូមិអង់ជើង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង បណ្តាលឲ្យស្លាប់មនុស្ស ១នាក់ឈ្មោះ ម៉ុត សំរាំង ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅនៅភូមិទំពូង ឃុំតាម៉ឺន ស្រុកថ្មគោល។

នេះជាបាតុភូតធម្មជាតិអាក្រក់ដំបូង ដែលបានកើតឡើងជាថ្មីទៀតបន្ទាប់ពីក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នពីផលប៉ះពាល់នូវរស្មីព្រះអាទិត្យ UV ចាប់តាំងពីពាក់កណ្តាលខែសីហាមក៕

អត្ថបទ៖ ដំបងក្រញូង

Share.