បន្ទាប់ពីការប្រកួតដ៏ភ្ញាក់ផ្អើល ​បញ្ចប់​សប្ដាហ៍ទី១ នៃ​ការប្រកួត​កីឡាអេឡិចត្រូនិក លំដាប់កំពូល​ក្នុងប្រទេសកម្ពុជា MPL-KH Season 6 វិញ្ញាសា Mobile Legends: Bang Bang វគ្គ Regular Season រូចមក នៅ​ថ្ងៃសៅរ៍-អាទិត្យនេះការប្រកួតសប្ដាហ៍ទី២ នឹង​បន្តចាប់​ផ្ដើម។

ចាំមើល​ក្រុម​ដែល​លេខធ្លោ Duck Rice Esport និង D-Roar Esports នៅ​តែប​ន្ដការ​ឈ្នះ​របស់​ខ្លួនបានទៀតដែលឫទេ? ក្រុម CFU Gaming នឹងជួបសងសឹកជាមួយ​ See You Soon ផងដែរ។​ ខណៈដែលFlash KH , Team Max , Team SV និង PRO Esports Cambodia ត្រូវ​ការ​ពិន្ទុ​ជាខ្លាំង។

នេះជា​តារាងការប្រកួត MPL KH S6 សប្ដាហ៍ទី២៖

បញ្ចប់​សប្ដាហ៍ទី១ នៃ​ការប្រកួត​កីឡាអេឡិចត្រូនិក លំដាប់កំពូល​ក្នុងប្រទេសកម្ពុជា MPL-KH Season 6 វិញ្ញាសា Mobile Legends: Bang Bang ឃើញថា Duck Rice Esport ​បាន​បង្ហាញ​ភាព​អស្ចារ្យ​យ៉ាង​ច្រើន ក្នុង​នាម​ជា​ក្រុម​ដែល​បាន​ឡើង​មក​ប្រកួត​លើក​ដំបូង​នៅ​រដូវ​កាល​នេះ។

ការប្រកួត MPL-KH មានការចូលរួមពី ៨ក្រុមខ្លាំហើយ​បានប្រ​មូលផ្តុំទៅ​ដោយកីឡាករ​អាជីព​ទាំង​ក្នុង និងកីឡាករអាជីពពីបរទេសចូលរួមជាច្រើន។ ការប្រកួត​នឹង​ប្រព្រឹត្តិទៅ​ដោយបែក​ចែក​ជា​វគ្គ​សន្សំពិន្ទុ (Regular Season) និងវគ្គប្រកួតផ្តាច់ព្រ័ត្រ (Playoffs)។

សម្រាប់ការប្រកួត 2024 MPL-KH នេះ ក្រុមដែលជាម្ចាស់ជើងឯកនឹងមានកៅអីនៅប្រកួតនៅ Mid Season Cup (MSC) ដែលនឹងត្រូវធ្វើឡើងនៅទីក្រុម Riyadh ប្រទេស អារ៉ាប់ប៊ីសាអ៊ូឌីត ដែលមានប្រាក់រង្វាន់សរុបប្រមាណជា ៣លានដុល្លារ៕

Share.