នៅខែធ្នូខាងមុខនេះ នឹងគ្មានវត្តមានកញ្ញាឯកចក្រវាឡប្រទេសម៉ាឡេស៊ីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ប្រកួតសម្រស់ កញ្ញាឯកចក្រវាឡអន្តរជាតិលើកទី៧០នៅប្រទេសអ៊ីស្រាអែលនោះទេ។
ប្រទេសម៉ាឡេស៊ីកាលពីទី១៧ ខែសីហា បានប្រកាសថានឹងដកខ្លួនចេញពីការប្រកួតលក្ខណៈអន្តរជាតិដ៏ធំមួយដោយសារតែករណីឆ្លងកូវីដ-១៩ មានការកើនឡើងនៅប្រទេសមួយនេះ។
អង្គភាពរៀបចំការប្រួតនេះបានលើកឡើងក្នុងសេចក្ដីប្រកាសនោះថា «ជាអកុសល ស្ថានភាពជំងឺកូវីដ-១៩ បានធ្វើឱ្យការហោះហើរទាំងក្នុងស្រុកនិងក្រៅប្រទេសត្រូវបានកំណត់ ប្រទេសម៉ាឡេស៊ីមិនអាចរៀបចំការប្រកួត Miss Universe Malaysia 2021។ ដូច្នេះម៉ាឡេស៊ីចាំបាច់ត្រូវតែបដិសេធការអញ្ជើញចូលរួមការប្រកួតលក្ខណៈអន្តរជាតិមួយនេះ»។
អង្គភាពខាងលើក៏បានបន្ថែមទៀតថា «សូមជូនពរឱ្យប្រតិភូទាំងជួបប្រទះតែសេចក្ដីនៅក្នុងការប្រកួតអន្តរជាតិនេះ ហើយរងចាំការចូលរួមប្រកួតម្ដងទៀតនៅក្នុងអនាគតដ៏ខ្លីខាងមុខនេះ»។
កម្មវិធីប្រកួតកញ្ញាឯកចក្រវាឡអន្តរជាតិលើកទី៦៩ ទើបតែបញ្ចប់ទៅថ្មីៗនេះកាលពីថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២១ នារដ្ឋហ្ល័ររីដា សហរដ្ឋអាមេរិក ដោយកញ្ញាឯកចក្រវាឡប្រទេសមិចស៊ិកកញ្ញា Andrea Meza គឺជាម្ចាស់មកុដ។
គួរដឹងថាការប្រកួតកញ្ញាឯកចក្រវាឡលើកទី៧០ នឹងប្រារព្ធឡើងនៅទីក្រុងអីឡាត ប្រទេសអ៊ីស្រាអែលក្នុងអំឡុងខែធ្នូឆ្នាំ២០២១ខាងមុខនេះបើយោងតាមការប្រកាសរបស់អង្គភាពប្រកួតអន្តរជាតិ MU កាលពីខែកក្កដាកន្លងទៅ៕
ទស្សនាវីដេអូព័ត៌មានខាងក្រោមនេះ៖