មេគំនិតនិងជាម្ចាស់កម្មសិទ្ធិបញ្ញាកម្មវិធីប្រកួតសមត្ថភាពដ៏ធំ ដែលមានប្រទេសជាច្រើនទិញសិទ្ធិទៅផលិតនៅតាមបណ្ដាប្រទេសរបស់ខ្លួន លោក Simon Cowell បានសរសើរយ៉ាងខ្លាំងដល់បេក្ខជនវ័យ១៦ឆ្នាំមួយរូបដែលបានឡើងមកបង្ហាញសមត្ថភាពនៅវគ្គ Live Show ។
Aidan Bryant បេក្ខជនមានវ័យត្រឹមតែ១៦ ឆ្នាំបានឡើងមកបង្ហាញសមត្ថភាពប្រកបដោយភាពគ្រោះថ្នាក់ គឺការបង្ហាញសមត្ថភាពប្រើខ្សែយោងឡើងលើលំហនិងបញ្ចេញក្បាច់ផ្សេងៗ ដោយមិនមានឧបករណ៍ការពារ មានត្រឹមតែដៃទាំងគូតោងខ្សែ ដើម្បីទាញយកចំណាប់អារម្មណ៍អារម្មណ៍។
ការបង្ហាញសមត្ថភាពប្រកបដោយគ្រោះថ្នាក់ត្រូវបានគណៈកម្មការមានការសរសើរយ៉ាងខ្លាំង ព្រោះសាមីខ្លួនមិនបានហ្វឹកហាត់មានគ្រូបង្រៀននោះទេ តែគឺហ្វឹកហាត់ដោយខ្លួនឯងសុទ្ធសាធ ដែលអាចនិយាយបានថាពិតជាសមត្ថភាពមួយស្ថិតក្នុងអ្វីដែលកម្មវិធីចង់បាន រហូតមិនមានគណៈកម្មការរូបណាបដិសេធចំពោះអ្នកកំលោះតូចរូបនេះនោះទេ គ្រាន់តែបារម្ភពីសមត្ថភាពខ្លាចមានការភ្លាត់ភ្លាំងដែលអាចបណ្ដាលឱ្យមានហានិភ័យប៉ុណ្ណោះ។
គួរដឹងថា Aidan Bryant និង Victoria Brinker (ម្ចាស់ប៊ូតុងមាស៥ម្នាក់ឯង) បានជាប់ឆ្នោតគាំទ្រពីមហាជនឱ្យឡើងទៅកាន់វគ្គ Live Show ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៕
ទស្សនាការសម្ដែងដ៏គ្រោះថ្នាក់របស់ Aidan ខាងក្រោមនេះ៖