ឈានដល់សប្ដាហ៍ទី៤ នៃការប្រកួត កីឡាអេឡិចត្រូនិកលំដាប់កំពូលក្នុងប្រទេសកម្ពុជា MPL-KH Season 6 វិញ្ញាសា Mobile Legends: Bang Bang វគ្គសន្សំពិន្ទុ (Regular Season) ថ្ងៃសៅរ៍ បើកឆាក Flash KH ប៉ះ See You Soon ប្រកួតសប្ដាហ៍ទី៤ នៅថ្ងៃនេះ ។
![](https://cdn.troryorng.com/wp-content/uploads/2024/04/27140405/IMG_5487-1024x683.jpg)
កាលវិភាគប្រកួត សម្រាប់សប្ដាហ៍ទី៤ ថ្ងៃសៅរ៍ ទី២០ មេសា៖
![](https://cdn.troryorng.com/wp-content/uploads/2024/04/27140724/Week4-1-1024x1024.jpg)
ក្នុងជំនួបសប្ដាហ៍នេះអ្វីដែលគួរអោយចាប់អារម្មណ៍នោះគឺ D-Roar Legends ឆ្លងកាត់ ៤ប្រកួតកន្លងមក សុទ្ធតែឈ្នះក្នុងលទ្ធផល ២-១ ទាំងអស់ នៅ MPL KH S6 វគ្គ Regular Season បន្ទាប់ពីយកឈ្នះ PRO Esports Cambodia នៅសប្ដាហ៍ទី៣ ក្នុងលទ្ធផល ២-១។
៤ប្រកួតកន្លងមករបស់ D-Roar Esports មាន៖
- ឈ្នះ See You Soon ក្នុងលទ្ធផល ២-១ នៅសប្ដាហ៍ទី១ ថ្ងៃទី១
- ឈ្នះ Flash KH ក្នុងលទ្ធផល ២-១ នៅសប្ដាហ៍ទី១ ថ្ងៃទី២
- ឈ្នះ Team Max ក្នុងលទ្ធផល ២-១ នៅសប្ដាហ៍ទី២ ថ្ងៃទី១
- ឈ្នះ Pro ESport ក្នុងលទ្ធផល ២-១ នៅសប្ដាហ៍ទី៣ ថ្ងៃទី២
![](https://cdn.troryorng.com/wp-content/uploads/2024/04/27140407/IMG_5551-1-1024x683.jpg)
![](https://cdn.troryorng.com/wp-content/uploads/2024/04/27142737/Troryorng-Telegram-1-1024x126-1-1-1-1.jpg)