ក្រុមហ៊ុន COSCO SHIPPING Heavy Industry (Yangzhou) ដែលជាក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋា ភិបាលចិន បានបង្ហាញកប៉ាល់កុងតឺន័រដែលដំណើរការដោយថាមពលអគ្គិសនី ដែលអាចធ្វើដំណើរឆ្លងកាត់លើផ្ទៃសមុទ្រ ដ៏ធំបំផុតដែលមិនធ្លាប់មាន ដែលមានឈ្មោះថា Green Water 01។
![](https://cdn.troryorng.com/wp-content/uploads/2024/05/27132019/tyurur-1024x576.png)
កប៉ាល់កុងតឺន័រ ដំណើរការដោយថាមពលអគ្គិសនី ដ៏ធំនេះវាមានឈ្មោះថា Green Water 01 ជាកប៉ាល់កុងតឺន័រអគ្គិសនី COSCO Shipping មានប្រវែង ១១៩.៨ ម៉ែត្រ មានទទឹង ២៣.៦ ម៉ែត្រ និងជម្រៅ ៩ម៉ែត្រ។
កប៉ាល់កុងតឺន័រនេះ បានបំបែកកំណត់ត្រាថ្មីនៅក្នុងវិស័យដឹកជញ្ជូនឧស្សាហកម្មលើផ្ទៃសមុទ្រ រួមទាំងប្រវែង ទទឹង សមត្ថភាព ដែលមានមានទម្ងន់ធ្ងន់ (ជាង ១០,០០០ តោន) និងសមត្ថភាពថ្ម (លើសពី ៥០,០០ kWh)។ វាអាចដំណើរការក្នុងល្បឿនអតិបរមា ១៩,៤ គីឡូម៉ែត្រក្នុងមួយម៉ោង (១២ ម៉ាយក្នុងមួយម៉ោង)។
កប៉ាល់កុងតឺន័រ អគ្គិសនីដំណើរការលើថាមពលថ្មធំលើសពី 50,000 kWh។ វាក៏អាចបន្ថែមចំនួនថ្មដែលវាប្រើ ដោយអាស្រ័យលើរយៈពេលដែលកប៉ាល់ធ្វើដំណើរ។ ជាឧទាហរណ៍ ។គេអាចបន្ថែមប្រអប់ថ្ម ២០ហ្វីតបន្ថែម ដែលថ្មនីមួយៗផ្តល់ថាមពលអគ្គិសនី ១,៦០០ kWh ដើម្បីជាត្រូវការរបស់កប៉ាល់។
![](https://cdn.troryorng.com/wp-content/uploads/2024/05/27132018/567gf-1024x576.jpg)
លោក Wang Jun ប្រធានគ្របគ្រង់កប៉ាល់ Green Water 01 បានប្រាប់ CCTV ថា៖ នៅពេលដែល កប៉ាល់កុងតឺន័រនេះ ត្រូវបានបំពាក់ដោយប្រអប់ថ្មចំនួន ២៤ពេញលេញ វាអាចបំពេញការធ្វើដំណើរដោយប្រើថាមពល ៨០,០០០kWh ។ សមត្ថភាពនេះគឺដូចគ្នានឹងការដុតឥន្ធនៈ ១៥តោនសម្រាប់ការធ្វើដំណើរស្រដៀងគ្នានៅក្នុងកប៉ាល់កុងតឺន័រធម្មតា។
ក្រុមហ៊ុន COSCO Shipping បានបញ្ជាក់ថា Green Water 01 អាចសន្សំសំចៃប្រេងបាន ៣,៩០០ គីឡូក្រាម (៨,៦០០ផោន) សម្រាប់ការធ្វើដំណើររាល់ ១០០ម៉ាយល៍ដែលវាធ្វើដំណើរ ដោយកាត់បន្ថយការបញ្ចេញកាបូនឌីអុកស៊ីតបាន ១២,៤តោន។ បន្ទាប់ពីការបើកដំណើរការដោយជោគជ័យ Green Water 01 បានចាប់ផ្តើមផ្ដល់សេវាកម្មប្រចាំសប្តាហ៍ រវាងទីក្រុងសៀងហៃ និងណានជីង៕
![](https://cdn.troryorng.com/wp-content/uploads/2024/05/27132017/gfhfhft-819x1024.jpg)
![](https://cdn.troryorng.com/wp-content/uploads/2024/04/27142737/Troryorng-Telegram-1-1024x126-1-1-1-1.jpg)