ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) – RMA Cambodia ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវរថយន្ត ហ្វដ មកកាន់ទីផ្សារព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធពិធី “សម្ពោធជាផ្លូវការអគារតាំងបង្ហាញ និងមជ្ឈមណ្ឌលជួសជុលរថយន្ត ហ្វដ សាខាភ្នំពេញថ្មី” ក្រោមអធិបតីភាពរបស់ លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) និង​លោក David Jeffrey នាយកគ្រប់គ្រងប្រចាំតំបន់ទីផ្សារអាស៊ីប៉ាស៊ីហ្វិក និងកូរ៉េខាងត្បូង នៃក្រុមហ៊ុន Ford Motor Company រួមទាំងគណៈគ្រប់គ្រង បុគ្គលិកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ភ្ញៀវកិត្តិយស អតិថិជនហ្វដ និងមិត្តអ្នកសារព័ត៌មានប្រមាណជាង ២០០ នាក់។

លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា)  បានមានប្រសាសន៍ថា៖ “ក្រុមហ៊ុន អ​ អិម អេ ខេមបូឌា ក៏មានផ្តល់ជូននូវសេវាកម្មពិសេសមួយសម្រាប់ភាពងាយស្រួលដល់អតិថិជន​ដែលមាន​ចំណាប់​អារម្មណ៍ក្នុងការជ្រើសរើសរថយន្តថ្មី នោះគឺសេវាកម្មទទួលយករថយន្តចាស់ផ្លាស់ប្តូរយក​រថយន្ត​​​​ថ្មី ដែលអតិថិជនអាច​យក​រថយន្ត​ប្រភេទ​ណាក៏បានដែរ ហើយអាចផ្លាស់ប្តូរយករថយន្តថ្មីណា​មួយ​ដែល​ខ្លួនស្រលាញ់ពេញចិត្ត ក្នុង​លក្ខខណ្ឌ​​យ៉ាងងាយស្រួលបំផុត ដែលសេវាកម្មនេះ គឺមាន​នៅ​ក្នុ​ងអគារតាំងបង្ហាញ និងមជ្ឈមណ្ឌលជួសជុលរថយន្ត ហ្វដ​ ​សាខា​ភ្នំពេញថ្មី នេះជាពិសេស​តែម្តង។”

លោក David Jeffrey នាយកគ្រប់គ្រងប្រចាំតំបន់ទីផ្សារអាស៊ីប៉ាស៊ីហ្វិក និងកូរ៉េខាងត្បូង នៃក្រុមហ៊ុន Ford Motor Company បានមានប្រសាសន៍ថា៖ “អគារតាំងបង្ហាញ និងមជ្ឈមណ្ឌលជួសជុលរថយន្ត ហ្វដ​ ​សាខា​ភ្នំពេញថ្មីនេះ គឺជាអគារតាំងបង្ហាញ និងមជ្ឈមណ្ឌលជួសជុលរថយន្ត ហ្វដ​ លំដាប់ខ្ពស់ដែលមានផ្នែកលក់ ផ្នែកសេវាកម្ម និងគ្រឿងបន្លាស់​គ្រប់​ប្រភេទ ដោយផ្តល់ជូននូវទំនុកចិត្តដល់អតិថិជនក្នុងការជ្រើសរើសរថយន្ត ហ្វដ របស់​យើង។ មិនត្រឹម​តែ​ប៉ុណ្ណោះ ការបង្កើត អគារតាំងបង្ហាញ និងមជ្ឈមណ្ឌលជួសជុលរថយន្ត ហ្វដ សាខា​ភ្នំពេញថ្មី​នេះ គឺ​ដើម្បីបង្ខិតសេវាកម្មជូនដល់អតិថិជនដែលរស់នៅក្នុងតំបន់នេះ នឹងផ្តល់ជូននូវបទពិសោធន៍សេវាកម្ម​យ៉ាង​កកក្តៅដល់ម្ចាស់រថយន្ត ហ្វដ ។”​

គួរបញ្ជាក់ផងដែរថា អគារតាំងបង្ហាញ និងមជ្ឈមណ្ឌលជួសជុលរថយន្ត ហ្វដ សាខាភ្នំពេញថ្មីនេះ គឺមានសេវាកម្មទទួលយករថយន្តចាស់ផ្លាស់ប្តូរយករថយន្ត​ថ្មី ដែលអតិថិជនអាចមានជម្រើសថ្មីក្នុងការផ្លាស់​មករករថយន្ត ហ្វដ ស៊េរីថ្មីដែលអតិថិជនពេញចិត្ត ដោយមានលក្ខខណ្ឌយ៉ាងស្រួល និងលឿន​បំផុត។ អគារតាំង​បង្ហាញ​ និងមជ្ឈមណ្ឌលជួសជុលរថយន្ត ហ្វដ សាខាភ្នំពេញថ្មីនេះ គឺមានអាស័យដ្ឋានស្ថិតនៅតាមបណ្តោយមហាវិថីហាណូយ ផ្លូវលេខ 1019, ភូមិ ពោងពាយ, សង្កាត់ ភ្នំពេញថ្មី, ខណ្ឌសែនសុខ រាជធានីភ្នំពេញ​។​​

សម្រាប់ព័ត៌មានផ្នែកលក់ សូមទំនាក់ទំនងតាមលេខទួរស័ព្ទ 077 722 999 និងសម្រាប់ផ្នែកសេវាកម្ម សូមទំនាក់ទំនង 078 992 992៕

អត្ថបទ៖ពាណិជ្ជកម្ម

Share.