កីឡាករ ទឹម វង្សរ៉ាវុធ បាន​ក្លាយជា​ម្ចាស់ជើងឯកក្នុងការប្រកួតជម្រុះថ្នាក់ជាតិ និង​ជា​កីឡាករ​តំណាង​ឲ្យកម្ពុជា ទៅចូលរួមប្រកួតកីឡាអេឡិចត្រូនិក ជើងឯកពិភពលោក លើកទី១៦ ឆ្នាំ២០២៤ (IESF – International Esports Federation 16th World Esport Championship 2024) វិញ្ញាសា eFootball-Console នៅរាជធានីរីយ៉ាត ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។

មុន​ទទួល​បាន​ជ័យ​ជម្នះ​នេះ ដោយ​​ជើងខ្លាំងទាំង២ រូប ដោយ កីឡាករ ទឹម វង្សរ៉ាវុធ បាន​យក​ឈ្នះ​កីឡាករ ស្រ៊ុន លីលី នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ កាល​ពី​ថ្ងៃចន្ទ ទី១៣ ខែឧសភា ឆ្នាំ២០២៤ ​នឹង​ក្លាយ​ជា​កី​ឡា​ករ​តំណាងកម្ពុជា ទៅចូលរួ​មប្រកួត​កីឡា​អេឡិច​ត្រូនិក ជើងឯកពិភពលោក លើកទី១៦ ឆ្នាំ២០២៤។

សម្រាប់​ការ​ប្រកួតជើងឯកពិភពលោកកីឡា Esports ដែលគ្រោក​នឹងប្រព្រឹត្ត​ទៅ​នៅ​ទី​ក្រុងរីយ៉ាដ ប្រទេស​អារ៉ា​ប៊ីសាអូឌីត មាន​ការ​បែង​ចែក​ប្រភេទកីឡា​ជា​ច្រើន​ដែល​មាន​ប្រាក់​រង្វាន់​សរុប ​ចំនួន ១លានដុល្លារអាមេរិក ($1.000.000) ។ ការប្រកួត​គ្រោង​ធ្វើ​ឡើង​ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤។

តារាងប្រាក់រង្វាន់ ការប្រកួត វិញ្ញាសា eFootball-Console នៅរាជធានីរីយ៉ាត ប្រទេសអារ៉ាប៊ីសាអ៊ូឌីត៖

គួរបញ្ជាក់ថា កីឡាករ ទឹម វង្សរ៉ាវុទ្ធ (Tim Vongravuth) របស់ក្លិបបាល់ទាត់ណាហ្គាវើលដ៍ បាន​ក្លាយ​ជា​ម្ចាស់​ជើងឯក ការប្រកួត អ៊ីខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៣ /២៤ ក្រោយ​យក​ឈ្នះ​លើក​កីឡាករ កីឡា​ករ Mot Ly តំណាង​ក្រុម​ព្រៃវែង កាល​ពី​ថ្ងៃទី១៧ មីនា នៅទីលាន The Blue Sports Center៕

Share.